1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
October 27, 2021, 2:06 pm
Title :
មហាជនលើកឡើងបែបនេះ ក្រោយឃើញខ្ញុងនិងស្វាមីតស៊ូឡើងវិញ ដោយចេញឡាយលក់នៅថ្ងៃនេះមានអ្នកមើលរហូតទៅដល់…(មានវីដេអូ) អ្នកគាំទ្រផ្អើលខ្លាំង ! ក្រោយឃើញ នាយចឺម​ ទម្លាយពាក្យពេចន៍ស្នេហាផ្អែមត្រជាក់ដូចទឹកឃ្មំុ ដាក់នារីរូបស្អាតម្នាក់… ទឹកចិត្តអ្នកម្ដាយ !សូដា នីតា បាយមិននឹកទឹកមិនស្រែក បារម្ភកូនអាយុ ៧ ឈឺដេកពេទ្យ រហូតមានបញ្ហានេះកើតឡើង… អាសួរណាស់ ! ម្តាយឈឺ ធ្ង ន់យ៉ាងណា សុខ សីឡាលីន មិនបង្ហោះប្រកាសទេ ខ្លាចគេថាអ្នកសិល្បៈទាមទារ… ពិតជាអាណិតណាស់ !នាយ តាក់ស៊ី ធ្លាក់ខ្លួនគ្មានការងារធ្វើ រកលុយបង់ផ្ទះជួលសឹងមិនបានដោយសារតែ… អ្នកណាមិនតូចចិត្ត !សេង សូ​ណា ទទូច​ឱ្យ​ជួយ​នាង​ផង​ក្រ​ជិត​ ស្លា​.​ប់ ក្រោយ​ឃើញ​ខ្ញុង​មាន​អ្នក​ជួយ​ដូច​ទឹកបាក់​ទំនប់… ប្រិយមិត្តពិតជាចង់ដឹង !ពេលនេះលោកតា វ៉ិ​ច​ទ័​រ ប្រាប់​រឿង ខ្ញុង តើ​បន្ត​លេង​កំប្លែង​ទៀត ឬ​យ៉ាងណា? នៅចាំនាងតូចក្មេងរើសសំរាមម្នាក់នេះបានទេ​ ពេលនេះនាងគឺជាបញ្ញាវន្តខ្មែរមួយរូបដែលកំពុងតែបន្តការសិក្សានៅប្រទេសអូស្រ្តាលី… សម្រស់ព្រះនាងតូច នរោត្តម ជេនណា កាន់តែស្រស់ស្អាតប្លែកភ្នែកខ្លាំងពេលគ្រងឈុតនេះ… អុញនោះ! អ្នកនាងចោម ច័ន្ទ រៀបរាប់ទាំងទឹកភ្នែកជូតក្បាលជង្គន់ ក្រោយប្តីតុក្កតាជួបរឿងអកុសល ស្រាប់តែហ្វេនជាច្រើនដាក់កប់ៗមាត់ម៉ងថា (មានវីដេអូ)

មិនដឹងគាត់គិតអី !កម្មករ​-​កម្មការិនី​ប្រមាណ​២​ពាន់​នាក់​មិន​ព្រមយក​សំណាក​រត់​ចេញ…(មានវីដេអូ)

  • Update Time : Friday, June 11, 2021
  • 179 Time View

~

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​ប្រមាណ​២០៥០​នាក់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ហ្វ័​រ​ត្រេស បាន​នាំ​គ្នា​សម្រុក​រត់​ចេញពី​ទីតាំង​យក​សំណាក​នៅ​ក្នុង​រោងចក្រ ដោយ​មិន​ព្រម​ឲ្យ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ Covid-19 ឡើយ ។

~

~

ដោយ​អ្នកខ្លះ​និយាយ​ថា ពួក​គាត់​មានការ​ភ័យ​ខ្លាច និង​ខ្លះ​ទៀត​ថា កម្មករ​ទាំងនោះ​ទាមទារ​រក​ប័ណ្ណ​ពិនិត្យ​សំណាក​ពី​ក្រុម​គ្រូពេទ្យ ដើម្បី​យក​ទៅ​បង្ហាញ​ម្ចាស់ផ្ទះ​ជួល ។ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​ថា លើក​ទី​១ ពុំ​ទាន់​ចេញ​ឲ្យ​ទេ ទាល់តែ​ធ្វើ​សំណាក​លើក​ទី​២ ទើប​ចេញ​ប័ណ្ណ​ជូន

~

~

ស្រាប់តែ​ក្រុម​កម្មករ​-​កម្មការិនី​ទាំងនោះ​នាំ​គ្នា​រត់​ចេញពី​ទីតាំង​យក​សំណាក​តែ​ម្ដង​។ ដោយឡែក​នៅ​រោងចក្រ​រោងចក្រ Y&W ឯណោះ​វិញ មាន​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​កម្មករ​-​កម្មការិនី​ចំនួន​១៩៩​នាក់ មាន​វិជ្ជា​មាន COVID-19 ខណៈ​ពេល​ធ្វើតេស្ត​សំណាក​ពេញ​១​ថ្ងៃ​រួច​មក​។

~

~

តាម​ប្រ​ពពីម​ន្ត្រី​នគរបាល​ខណ្ឌដង្កោ បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ ដោយ​មានការ​សង្ស័យ​អំពី​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19 នៅ​ក្នុង​រោងចក្រ​ហ្វ័​រ​ត្រេស ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣

~

~

ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ក្រុម​គ្រូពេទ្យ​ក៏​បាន​ចុះ​ទៅ​យក​សំណាក​កម្មករ​-​កម្មការិនី​ដែល​បម្រើ​ការងារ​ក្នុង​រោងចក្រ​នោះ​សរុប​ចំនួន​២០៥០​នាក់ ក្រោយមក​ស្រាប់តែ​កម្មករ​មិន​ព្រម​ឲ្យ​យក​សំណាក​ឡើយ ហើយ​បាន​នាំ​គ្នា​រត់​ចេញពី​ទីតាំង​យក​សំណាក​តែ​ម្ដង​។

~

~

ប្រភព​ដដែល​បាន​បន្ត​ទៀត ការ​រត់​ចេញ​នេះ​មានការ​អះអាង​ផ្សេង​ៗ​គ្នា ដោយ​អ្នកខ្លះ​ថា កម្មករ​-​កម្មការិនី​ពុំ​យល់​ច្បាស់​ពី​វិធី​យក​សំណាក និង​មានការ​ភ័យ.​ខ្លាច និង​ខ្លះ​ទៀត​និយាយ​ថា ព្រោះតែ​ការ​និយាយ​គ្នា​មិន​ត្រូវ​រវាង​កម្មករ និង​គ្រូពេទ្យ ដោយ​កម្មករ​បាន​ទាមទារ​រក​ប័ណ្ណ​ពិនិត្យ​សំណាក

~

ពី​ក្រុម​គ្រូពេទ្យ​ដើម្បី​យក​ទៅ​បង្ហាញ​ម្ចាស់ផ្ទះ​ជួល​។ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​ថា លើក​ទី​១ ពុំ​ទាន់​ចេញ​ឲ្យ​ទេ ទាល់តែ​ធ្វើ​សំណាក​លើក​ទី​២ ទើប​ចេញ​ប័ណ្ណ​ជូន ស្រាប់តែ​ក្រុម​កម្មករ​-​កម្មការិនី​ទាំងនោះ នាំ​គ្នា​រត់​ចេញពី​ទីតាំង​យក​សំណាក​យ៉ាង​ប្រសេចប្រសាច​តែ​ម្តង​។

~

ប្រភព​មួយ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា កម្មករ​-​កម្មការិនី​បាន​នាំ​គ្នា​មក​ធ្វើ​ការងារ​ជា​ធម្មតា​វិញ ចំណែក​លោក ទុ​យ ច័ន្ទ អភិបាលរង​ខណ្ឌដង្កោ ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​កាន់​រោងចក្រ​ហ្វ័​រ​ត្រេស​នេះ ដើម្បី​ជួប​ធ្វើការ​សម្របសម្រួល​ជាមួយ​កម្មករ​។

~

ក្រុមការងារ​ខាងលើ ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពន្យល់​អំពី​វិធានការ​យក​សំណាក​របស់​គ្រូពេទ្យ​ដល់​កម្មករ ទើប​ពួក​គាត់​បាន​យល់​ដឹង ហើយ​យល់ព្រម​សហការ​ក្នុង​ការ​យក​សំណាក ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១​។

~

នគរបាល​ខាងលើ​បាន​ប្រាប់​ទៀត​ថា ដោយឡែក​រោងចក្រ Y&W ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ជិត​ស្ពាន​ព្រែក​ជ្រៃ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​នោះ គឺ​មាន​កម្មករ​-​កម្មការិនី​ចំនួន​៤,៥៨០​នាក់ កំពុង​ផ្ទុះ​ឡើង​នូវ​ជំងឺ COVID-19 គួរ​ឲ្យ​ព្រួយបារម្ភ​។ ដោយនៅ​ក្នុង​ថ្ងៃ​ទី​៩ ខែមិថុនា ដដែល​នោះ

~

~

ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​កម្មករ​ចំនួន​៧៤៣​នាក់ ហើយ​ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​ចំនួន​១៩៩​នាក់ និង​កំពុង​បន្ត​យក​សំណាក​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ទៀត ហើយ​ពុំ​ទាន់​ដឹង​ថា តើ​មាន​ប៉ុន្មាន​នាក់​ទៀត​វិជ្ជមាន​នៅឡើយ​ទេ? ដោយ​ការ​ធ្វើតេស្ត​នេះ ចាប់ពី​វេលា​ព្រឹក​រហូត​ដល់​យប់ ទើប​បិទ​បញ្ចប់ ហើយ​ក្រុម​គ្រូពេទ្យ​នឹង​ធ្វើការ​យក​សំណាក​នេះ រហូត​ដល់​គ្រប់​ចំនួន​កម្មករ​៕ ប្រភព កោះសន្តិភាព

~

~

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com