1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
December 2, 2021, 4:40 am
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

ទីបំផុត ! ពេលនេះ កញ្ញា មាន ពេជ្ររីតា បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺ ច្បាស់ៗ រឿងខ្លួន ជាមួយឧកញ៉ា ហេង សៀ បែបនេះ…

  • Update Time : Thursday, May 20, 2021
  • 311 Time View

~

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលកំពុងមានរឿងក្តីក្តាំដ៏កក្រើកជាមួយឧកញ៉ា ហេង សៀ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមលើករណីជម្លោះជាមួយឧកញ៉ា ហេង សៀ។ ហើយខាងក្រោមនេះ គឺជាការសម្រង់សេចក្ដីបំភ្លឺរបស់ កញ្ញា មាន ពេជ្ររីតា ដោយសារព័ត៌មាន freshnews កញ្ញា មាន ពេជ្ររីតា បានបំភ្លឺយ៉ាងដូច្នេះថា៖

~

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នាងខ្ញុំត្រូវបាននគរបាលជាបុរសៗចំនួន ០៧ នាក់ មកនាំខ្លួនដោយគ្មានដីកា ដោយនិយាយថា ឲ្យនាងខ្ញុំទៅបំ ភ្លឺតែ១ភ្លែតទេ នៅប៉ុស្តិ៍ខណ្ឌទួលគោក ពេលទៅដល់នគរបាលជាបុរស០៣នាក់ បានប ង្ខំសាកសួរយកចម្លើយអស់រយៈពេល០៣ថ្ងៃ០៣យប់ ដោយមិនឲ្យនាងខ្ញុំត្រលប់មកផ្ទះវិញទេ និងបានបញ្ជូនបន្តមកតុ លាការ សាកសួរចម្លើយ ជាបន្តបន្ទាប់។

~

ស្ថិតនៅក្នុងស្ថានភាពភ័យ ខ្លាច តក់ ស្លុត អត់ងងុយ និងអារម្មណ៍មិននឹងនរ នាងខ្ញុំមានការភ្លេ ចភ្លាំង រកនឹកអ្វីមិនឃើញ មិនដឹងថាមានអ្វីកើតឡើងនោះទេ ធ្វើឱ្យនាងខ្ញុំពុំអាចផ្តល់ចម្លើយ និងពុំទាន់ផ្ដល់ចម្លើយជូនចៅក្រមស៊ើបសួរ បានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់នៅឡើយ។ ក្រោយពេលនាងខ្ញុំទទួលបានការការពារសិទ្ធិ តាមផ្លូវច្បាប់ពីសំណាក់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នាងខ្ញុំទទួលអាម្មរណ៍កក់ក្តៅ និងមានស្មារតីនឹងនរឡើងវិញ ហេតុនេះហើយទើបនាងខ្ញុំសុំធ្វើការឆ្លើយបំភ្លឺបន្ថែម ដូចខាងក្រោម៖

~

នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ មិនចាំម៉ោង ឈ្មោះ ហេង សៀ បាន Call តាម Telegram មកនាងខ្ញុំថា ខ្លួនមានអំណោយសម្រាប់ចែកជូន អ្នកខ្វះខាតពេលកូវីដ ហើយបានសួរនាងខ្ញុំថា ផ្ទះនៅម្តុំណា? ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា អោយមកម្តុំមុខសាលាអាស៊ីអឺរ៉ុបសង់ថ្មី ដោយនាងខ្ញុំនឹងចេញទៅយក។ នៅពេលឈ្មោះ ហេង សៀ Call មកនោះ នាងខ្ញុំកំពុងតែអប់សក់នៅផ្ទះរបស់នាងខ្ញុំនៅឡើយ។

~

ដោយផ្លូវខាងក្រោយចូលផ្ទះនាងខ្ញុំតូចចង្អៀត នាងខ្ញុំក៏បានដើរចេញទៅប្រហែល ១០០ម៉ែត្រ ពីផ្ទះ ដើម្បីចាំទទួលយកអំណោយសម្ភារៈ ដែលឈ្មោះ ហេង សៀ ថាយកមកឱ្យនាងខ្ញុំ។ ពេលឡានមកដល់ ឈ្មោះ ហេង សៀ បានទទូចហៅឲ្យនាងខ្ញុំឡើងឡានជាមួយគាត់សិន ប៉ុន្តែនាងខ្ញុំបានប្រកែក ដោយប្រាប់គាត់ថា នាងខ្ញុំគ្រាន់តែមកយកអីវ៉ាន់ប៉ុណ្ណោះ ហើយត្រលប់ទៅវិញ ម្យ៉ាងទៀតនាងខ្ញុំក៏ត្រូវទៅលាងសក់ដែលកំពុងអប់។ នៅពេលនោះឈ្មោះ ហេង សៀ បានប្រាប់នាងខ្ញុំអោយឡើងឡានតែមួយភ្លែត ដោយគាត់ចង់និយាយការងារជាមួយ(រឿងធ្វើជាពិធីការនីក្នុងកម្មវិធីសម្ពោធរោងចក្រ)។ នាងខ្ញុំគិតថា ជាការពិភាក្សារឿងការងារ នាងខ្ញុំ ក៏បានឡើងជិះឡានជាមួយគាត់ ដោយចូលអង្គុយនៅកៅអីខាងមុខ(ផ្នែកខាងស្តាំអ្នកបើក)។

~

ពេលនាងខ្ញុំចូលអង្គុយក្នុងឡាន ស្រាប់តែឈ្មោះ ហេង សៀ បានបើកឡានថយចេញទៅផ្លូវធំតែម្តង ហើយចាប់ផ្តើមនិយាយពាក្យមិន…សមរម្យ ដោយថា ប្រដា… ប់ ភេ… ទ គា ត់ ឡើង គាត់ចង់ រួ …ម ភេ… ទ ខ្លាំងណាស់ និងចង់នាំនាងខ្ញុំទៅផ្ទះសំណាក់ ដើម្បីរូ …ម ភេ … ទ ជាមួយគាត់ និងបាននិយាយថាប្រពន្ធគាត់មិនព្រម អោយគាត់ រួ … ម… ភេទជាមួយទេ តាំងពីចា ក់វ៉ាក់សាំងកូវីដមកម៉្លេះ។ ពេលនោះនាងខ្ញុំបានប្រកែកដាច់អហង្ការ និងទាមទារអោយគាត់យកនាងខ្ញុំត្រលប់មកកន្លែងដើមវិញ ប៉ុន្តែគាត់មិនព្រម ហើយថែមទាំងលូ…កលា…ន់នាងខ្ញុំ។ នាងខ្ញុំបានប្រាប់គាត់កុំឱ្យធ្វើបែបនេះទៀត ខ្ញុំចង់ទៅផ្ទះ បើនៅតែធ្វើបែបនេះដាក់ខ្ញុំទៀត ខ្ញុំនឹងបើកទ្វាឡានលោតចេញ។ ពេលនោះគាត់បានឈប់ឡានបន្តិច ហើយបានចាប់ទាញដៃនាងខ្ញុំជាប់ និងបានគម្រា មនាងខ្ញុំថា គាត់មាន កាំ … ភ្លើ… ង នាងខ្ញុំមានអារម្មណ៍តក់ ស្លុត វិលវល់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច គឺដឹងតែប្រុងប្រៀ បការពារខ្លួន ទប់ ស្កាត់មិនឱ្យគាត់លូក លា ន់បាន។

~

ឈ្មោះ ហេង សៀ បានបន្តបើកឈប់ៗ ហើយក៏បានឈប់នៅផ្លូវលំតូច ដែលជាកន្លែងស្ងាត់ គាត់បានបន្ត គម្រា…មនាងខ្ញុំមិនឱ្យចុះពីឡាន ដោយប្រាប់ថាឲ្យប្រ យ័ត្ន គាត់មាន កាំ… ភ្លើ … ង។ នាងខ្ញុំពុំបានឃើញ កាំ ភ្លើ ង ទេ តែឈ្មោះ ហេង សៀ បានធ្វើសកម្មភាពដូចកំពុងរាវរកកាំ ភ្លើ ង ដែលនាំអោយនាងខ្ញុំកាន់តែភិត ភ័យ ហើយឈ្មោះ ហេង សៀ ក៏បានធ្វើសកម្មភាពបន្តលូ…កស្ទាប គ…ល់ភ្លៅ និង បំពា…នមកលើរាងកាយរបស់នាងខ្ញុំ តែនាងខ្ញុំព្យាយាមរើបំរា…ស់ និងប្រាប់អោយគាត់កុំធ្វើអញ្ចឹង តែគាត់នៅតែបំពានទាំ…ងកំ រោលមកលើនាងខ្ញុំដដែលៗ។ ការព្យាយាមម្តងហើយម្តងទៀត ម្តងលួ…ងលោ…ម ម្តងសំឡុត គំ … រា …ម និងបំពារ បំពាននោះ មានរយៈពេលយូរក្រែលដែរ។

ដោយមិនអាចមានលទ្ធភាពបើកទ្វារឡានខាងមុខចេញបាន និងដោយសារកៅអីខាងមុខនេះ វានៅកៀកដៃរបស់គាត់ពេក ពេលនោះនាងខ្ញុំក៏បានស្ទុះមកកៅអីខាងក្រោយ ហើយឈ្មោះ ហេង សៀ ក៏បានលូកចា…ប់ជើងរបស់នាងខ្ញុំ ធ្វើអោយនាងខ្ញុំដួលទៅកៅអីខាងក្រោយ និងជាប់ជើងនៅចន្លោះកណ្តាលកៅអី។ ពេលនោះហើយដែលជាឱកាស សម្រាប់ឈ្មោះ ហេង សៀ បន្តបំ…ពានកាន់តែខ្លាំងមកលើរាងកាយនាងខ្ញុំ ដោយបន្តលូ…កដៃ…ទាញសំពត់ ក្នុងបំណងសម្រាតនាងខ្ញុំ។ នាងខ្ញុំកាន់តែត…ក់ស្លុត ចំពោះទ…ង្វើដ៏កំរោ លរបស់គាត់ ដែលនៅតែបន្តបំពា របំពា…នមកលើរូបនាងខ្ញុំ ទើបនាងខ្ញុំនឹកឃើញ និងស្រវេ ស្រវាយកកាំ បិ តពីក្នុងកាបូប មកក្រវា សចុះក្រវា សឡើង បំណងការពារកុំឲ្យឈ្មោះ ហេង សៀ នេះ រំ… លោ… ភ បានផង និងធ្វើយ៉ាងណាអោយតែបានបើក…ទ្វារចេញរួចពីក្នុងឡាន។

~

នៅពេលខ្ញុំវាស កាំ… បិ …ត នោះ នាងខ្ញុំពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ ដោយស្ថានភាពពេលនោះនាងខ្ញុំមានអារម្មណ៍ខឹងផង ភ័យផង និងមិនមានស្មារតីនឹងនរទាល់តែសោះ។ នៅពេលឈ្មោះ ហេង សៀ ដកខ្លួនថយចេញពីក្នុងឡាន នាងខ្ញុំក៏បានស្រវាចាប់យកទូរស័ព្ទនៅក្បែរដៃ ដោយគិតថាជាទូរស័ព្ទរបស់ខ្លួនឯង ជ្រុះធ្លា ក់។ នាងខ្ញុំក៏បានប្រញាប់បើកទ្វារឡានចុះចេញទាំងអារម្មណ៍មិននឹងនរ និងគ្មានស្បែកជើង ពេលចេញមកខាងក្រៅឡាន នាងខ្ញុំដើរទៅមុខ បកក្រោយដោយពុំដឹងថាត្រលប់ទៅផ្ទះវិញតាមផ្លូវណាទេ នាងខ្ញុំដើរផងរត់ផង រហូតដល់ផ្សារគីឡូលេខ៤ ទើបដឹងថាដល់ផ្លូវចូលផ្ទះរបស់នាងខ្ញុំ ។

~

ការដាក់កូន កាំ… បិ… ត ក្នុងកាបូបនេះ គឺដាក់ជា ប់ជាប្រចាំ សម្រាប់ប្រើប្រាស់ពេលមានតម្រូវការ នេះជាទម្លា ប់របស់មនុស្សស្រី។ពេលត្រលប់មកដល់ផ្ទះវិញ នៅពេលនាងខ្ញុំយកទូរស័ព្ទមកចុចស្រាប់តែជាប់ Password ទើបនាងខ្ញុំបានដឹងថា បានយកទូរស័ព្ទច្…រឡំ ប៉ុន្តែនាងខ្ញុំមិនអាចទាក់ទងទៅឈ្មោះ ហេង សៀ ពីរឿងទូរស័ព្ទនេះទេ ព្រោះឈ្មោះនេះទើបតែប៉ុន ប៉ង រំ… លោ ភ នាងខ្ញុំ។ ដោយពុំដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះទូរស័ព្ទនេះ ទើបនាងខ្ញុំទុកទូរស័ព្ទនេះចោលក្នុងទូរ និងមិនបានប៉ះ…ពាល់ ឬប្រើប្រាស់អ្វីទាំងអស់។

~

នៅថ្ងៃទី០៨ ទើបនគរបាលខណ្ឌទួលគោក បានមកល្បួ ងនាំខ្លួននាងខ្ញុំឲ្យទៅប៉ុស្តិ៍ ដោយប្រាប់ថាមានបណ្តឹ ងរបស់ឈ្មោះ ហេង សៀ ថានាងខ្ញុំបានលួ…ចយកទូរស័ព្ទនិង ចា …ក់ … គេ ហើយបានឃា ត់ខ្លួននាងខ្ញុំ រយៈពេល០៣ថ្ងៃ០៣យប់ រួចទើបបញ្ជូនមកតុលាការតែម្តង។

ពេលនាងខ្ញុំត្រូវបានឃា ត់ ខ្លួន ពាក់ព័ន្ធនឹងការចោទថា លួ…ចទូរស័ព្ទ នាងខ្ញុំក៏បានប្រាប់រឿងរ៉ាវនេះទៅម្តាយ, ម្តាយនាងខ្ញុំក៏បានរកឃើញទូរស័ព្ទនេះ ហើយដោយពុំដឹងថា ត្រូវធ្វើដូចម្តេច ម្តាយនាងខ្ញុំក៏បានទៅពិភាក្សាជាមួយលោក ដេវីដ ឆាណា យវា ដែលបងប្អូនណែនាំអោយស្គាល់ ហើយគាត់ក៏បានផ្ញើទូរស័ព្ទនោះ ទុកនៅនឹងពូដេវីដនោះសិនទៅ។ បច្ចុប្បន្នទូរស័ព្ទនេះត្រូវបានប្រគល់ជូនសមត្ថ កិច្ចលោកពូ ឆៃ ស៊ីណារិទ្ធ រួចហើយ។

~

រាល់ការចោ ទប្រកាន់ថានាងខ្ញុំជាស្រីរកស៊ី ល ក់ខ្លួនម្តង ២០០$ ឬ ៣០០$ និងថាធ្លាប់បានរួម…ភេ…ទជាមួយនាងខ្ញុំ ២-៣ដង និងថានាងខ្ញុំជាស្រីចិ ញ្ចឹ…មលួ…ចលា…ក់ គឺជាការមួលបង្កា ច់ដោយព្…រៃ ផ្សៃថោ…កទា … ប និងមើលងាយដល់ស្ត្រី ភេ ទ … ទន់ខ្សោយ អម នុស្សធម៌បំផុត របស់បុគ្គលល្មោ… ភ កា… ម ហេង …សៀ នេះ ។

ជាការពិតនាងខ្ញុំ ពុំដែលមានទំនាក់ទំនងស៊ីជម្រៅស្នេហាអី ជាមួយមនុស្សប្រភេទនេះម្តងណាទេ ព្រោះវ័យនាងខ្ញុំ និងឈ្មោះហេង សៀ ស្មើនឹងចៅ និង ជីតា ។ នាងខ្ញុំ បានសុំអោយលោកចៅក្រមស៊ើបសួរសម្រេច លើកលែងចោទប្រកាន់ចំពោះរូបនាងខ្ញុំ ដោយហេតុថានាងខ្ញុំពុំមានចេតនាចា ក់ឈ្មោះ ហេង សៀ ដើម្បីយកទូរស័ព្ទមកធ្វើជាកម្មសិទិ្ធរបស់នាងខ្ញុំ ដូចការចោទប្រកាន់ឡើយ។ នាងខ្ញុំគ្រាន់តែយក កាំ… បិ …តនេះមកក្រវាសចុះឡើង ដើម្បីការពារខ្លួនឲ្យបានរួចផុតពីអំ…ពើ ដ៏ … ឃោ …ឃៅ … ព្រៃ… ផ្សៃ ថោ … កទាបបំផុត និងពី ការ ប៉ុ … ន ប៉ងរំ … លោ ភ នាងខ្ញុំពីសំណាក់ឈ្មោះ ហេង សៀ នេះប៉ុណ្ណោះ។

~

នាងខ្ញុំក៏បានប្រាប់តុលាការដែរថា រាល់ទង្វើ ល្មើ …ស បំពារ … បំ ពា នមកលើនាងខ្ញុំ នាងខ្ញុំបានដាក់ប្តឹងបុគ្គលនោះវិញរួចហើយ នាងខ្ញុំត្រូវតែតស៊ូជាមួយក្រុមមេធាវីសម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដមកវិញ។

នាងខ្ញុំសូមគោរពជម្រាបជូនថ្នាក់ដឹកនាំ «សម្តេចតេជោសន្តិភាពយុត្តិធម៌» ស្ថាប័នមានសមត្ថ កិច្ចពាក់ ព័ន្ធ សាធារណ:ជន និងពុកម៉ែបងប្អូន មេត្តាជ្រាប និងជួយផ្តល់យុត្តិធម៌ ដល់រូបនាងខ្ញុំ និងស្ត្រីទន់ខ្សោយទូទៅទូទាំងប្រទេសផង៕ ប្រភព៖ Fresh News

~

~

~

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com