1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
December 2, 2021, 4:14 am
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

ការពិតត្រូវលាតត្រដាង ! គ្រូនៅបឋមសិក្សាសន្ធរម៉ុក ពិតជាទារប្រាក់ពីសិស្សចំនួន…

  • Update Time : Wednesday, February 3, 2021
  • 307 Time View

រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន អាណាព្យាសិស្សដែលរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា មានគ្រូដេញកូនគាត់ចេញពីថ្នាក់ ដោយសារតែកូនរបស់គាត់ពុំបានរៀនគួរបន្ថែមម៉ោង ហើយគ្រូបង្រៀនរូបនោះបានតម្រូវឱ្យកូនរបស់គាត់បង់លុយចំនួន៦ម៉ឺនរៀល ក្នុង១ខែ សម្រាប់ដឹងគុណគ្រូ។

ក្រោយពីការអាណាព្យាបាលសិស្សបង្ហោះសារបែបនេះ មន្ទីរអប់រំរាជធានីភ្នំពេញ បានធ្វើចុះធ្វើការស្រាវជ្រាវភ្លាម ដោយរកឃើញថា គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែពីសិស្សមែន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ Bunthoeun Ev បានបង្ហោះសារថា «កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុក បណ្តេញចេញពីថ្នាក់ តាមសម្តីអ្នកគ្រូបាននិយាយថា បើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដឹងគុណគ្រូមួយខែ ៦០០០០៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយអោយកូនរៀនគួរមិនបានផង»។

ស្រដៀងគ្នានេះដែរ គណនីហ្វេសប៊ុកឈ្មោះ Srey Neth SreyNeth ក៏បានបង្ហោះសំណេរបញ្ជាក់បន្ថែមថា «សុំទោសទុកជាមុន បើនាងខ្ញុំpostទៅមានការប៉ះពាល់ ដោយសារករណីនេះ ស្រដៀងគ្នាជាមួយកូនខ្ញុំដែរ។កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទារលុយ៦ម៉ឺនរៀល តាំងពីថ្ងៃចូលរៀនទី១

ខ្ញុំសួរថាថ្លៃអីគេអ្នកគ្រូ គាត់ថា វាជាការដឹងគុណរបស់ឪពុកម្តាយ ចំពោះគ្រូ ដែលគាត់មើលនឹងបង្រៀនកូនយើង អុញ…ខ្ញុំគាំងម៉ង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់ នៅមានច្រើនទៀត ដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីង

បន្ទាប់មកទៀត ទារលុយម្នាក់២ម៉ឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់ សិស្សសរុបជាង៣០នាក់។ ខ្ញុំសុំសួរដូចឆោត អារឿងលុយទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំ ឲ្យតែពេលចូលរៀនគឺប្រមូលហើយ អត់យល់! នៅមានទៀត មិនទាន់អស់ទេ យកពីសិស្ស១ថ្ងៃ៥០០រៀលផ្សេងទៀត និងរៃលុយពីសិស្សម្នាក់៥០០រៀលរាល់មួយអាទិត្យម្តង ថ្លៃទិញទឹកជូនអ្នកគ្រូពិសារ

ចា៎……នេះចូលរៀនអត់ទាន់ដល់មួយខែទេ ចាំមើលតើខែបន្ទាប់ៗនៅមានអីកើតឡើងទៀត…. ហើយសូមបញ្ជាក់ផងដែរ អា៦ម៉ឺនថ្លៃទឹកចិត្តហ្នឹង គឺជូនជារៀងរាល់ខែ ខកបានតែហាមខាន។ សុំបញ្ជាក់មួយទៀត: បើលុយរៀនគួរ ខ្ញុំមិនថាទេ ព្រោះនេះជារឿងធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព។ លោកគ្រូអ្នកគ្រូ ប្រៀបដូចជាឪពុកម្តាយទីពីរ សូមរក្សាភាពថ្លៃថ្នូរ ដើម្បីឲ្យសិស្សដឹងគុណទៅថ្ងៃក្រោយ»។

ជុំវិញនឹងករណីនេះ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ក្រសួងបានឱ្យមន្ទីរអប់រំរាជធានីភ្នំពេញ សិក្សាស្រាវជ្រាវលើករណីនេះ ដើម្បីឈានទៅចាត់វិធានការតាមច្បាប់។ដោយឡែក លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា ពិតជាមានអ្នកគ្រូបង្រៀននៅបឋមសិក្សាសន្ធរម៉ុក

បានយកលុយសិស្សមែន ហើយគ្រូនោះបានសារភាពអំពីកំហុសថា ខ្លួនពិតជាបានយកលុយពីសិស្សដូចការលើកឡើងរបស់ឪពុកម្តាយសិស្សមែន។ចំណែកខាង មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ក៏បានដាក់ពិន័យទៅលើគ្រូបង្រៀនរូបនោះហើយ។ គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាសន្ធរម៉ុក ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា អ្នកគ្រូដែលយកលុយពីសិស្សក្នុងម្នាក់៦ម៉ឺនរៀលនោះ គឺជាគ្រូបង្រៀនសិស្សថ្នាក់ទី៦៕

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com