1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
November 28, 2021, 5:18 pm
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

រឿងពិតពេលសម្ដែងដំបូង !នាយគ្រឿនបើក ​ក កាយ​ថ្ងៃឡើងឆា កសម្តែងលើកដំបូង ភ័យឡើងលេចនោម​​…

  • Update Time : Thursday, April 29, 2021
  • 160 Time View

~

មហាជន​គ្រប់គ្នា​បានដឹងហើយថា​តារា​កំ​ប្លែង​ដែលមាន​ដើមកំណើត​ពី​ខេត្តស្វាយរៀង​ និង​ត្រូវជា​ប្អូន​ប្រុស​បង្កើយ​នាយ ពែ​កមី គឺ​នាយ គ្រឿន មុន​ពេល​ក្លាយជា​តារាកំប្លែង ​លោក​ជាកម្មករសំណង់​។​

~

ប៉ុន្តែ​យ៉ាងណាមិញ​នាយ គ្រឿន បច្ចុប្បន្ន​ត្រូវបានគេ​ស្គាល់​ និង​គាំទ្រ​យ៉ាងច្រើន​តាមរយៈ​សមត្ថភាព កំប្លុកកំប្លែង​ស្ងួត​។ ​ខណៈដែល​ការចូល​កំប្លែង​ដំបូង​មិនត្រូវ​បានន​ណា​ម្នាក់​ដឹង​ទេ​ថា ​នាយ គ្រឿង បាន​ជួប​នូវ​រឿងរ៉ាវ​លំបាក​អ្វីខ្លះ​ឡើយ​ទើបតែ​ពេលនេះ​នាយ គ្រឿន បាន​ទម្លាយ​ប្រាប់​ការពិត​តែម្តង​។​

~

នាយ គ្រឿន បាន​បើក ​ក កាយ​ជី វិ ត​របស់ខ្លួន​តាមរ យ​:​កម្មវិធី​មួយ​ថា​ ខ្លួន​មាន​ថ្ងៃនេះ​ដោយសារតែ​មាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​បងប្រុស​នាយ ពែ​កមី ដែល​បាន​ផ្តល់ឱកាស​ឲ្យ​ចូល​កំប្លែង​។​ ប៉ុន្តែ​ដំ​បូង​ឡើយ​ត្រូវបាន​នាយ​បដិសេធន៍​ព្រោះ​មិន​ហ៊ាន​ឡើង​ឆាក​។​

~

តារា​កំប្លែង​នាយ គ្រឿន បន្តទៀតថា​ ក្រោយមក​ទៀត​នាយ ពែ​កមី ក៏បាន​ហៅ​ម្តងទៀត ​គឺ​ប្រាប់ថា​គ្រាន់​តែ​ឈរ​ឲ្យ​ស្គាល់​ឆា ក​សិន​ទៅ មិនបាច់និយាយអ្វីទាំងអស់ ពេលនោះខ្លួនក៏សម្រេចចិត្តថា ទៅ​ដើម្បីគ្រាន់តែ​ឲ្យ​អស់ចិត្ត​បង​របស់ខ្លួន​នោះទេ​។​

~

នាយ​ថា ពេលខ្លួនបានទៅចូលរួមសម្ដែងនោះ សូម្បីតែឈរនោះ ក៏អារម្មណ៍មិនដឹងហោះទៅដល់​ណា​បាត់​ដែរ ព្រោះភ័យ​ពេក​ឲ្យតែគេសួរបន្តិចដឹងតែលេចនោមដាក់ខោមិនខាន ។​

~

នាយ គ្រឿន និយាយថា​បន្ទាប់ពី​កំប្លែង​លើកទីមួយ​ហើយ​នោះ ​ខ្លួន​ក៏មាន​ឱកាស​ម្ដងទៀត​កំប្លែង​ក្នុង​កម្ម​វិធី​សំណើច​តាម​ភូមិ​ ពោលគឺ​គ្រាន់តែជាតួកាន់កាបប​បូ​ប​ឲ្យ​គេ​ប៉ុ​ណ្ណោះដែល​ពេលនោះ​នាយ​បាន​ត្រៀម​ប៉ា​រ៉ូល​មួយចំនួន​រួចហើយ​ដើម្បីមានឱកាសល្អ នឹងបង្ហាញពីសមត្ថភាពរបស់ខ្លួនឲ្យ​គេ​ឃើញ តែ​ចៃដន្យ​ពេល​ឡើង​ឆាក​នោះ​ក៏​ភ្លេច​អស់រលីង​តែម្ដង​។

~

ដោយសារតែ​ហេតុនេះហើយ​ទើប​នាយ​បា​នស​ម្រេច​ទៅធ្វើ​សំណង់​វិញ​រហូត​បាន​រយ​:​ពេល​ប្រហែល ៣​ខែ​ក៏មាន​ការសម្ដែង​មួយ​តម្រូវ​ឲ្យ​មាន​តួ​មកឈរទៀត​។​ ពេលនោះ​ហើយ​នាយ ពែ​កមី ក៏សម្រេច ឲ្យមក​សម្ដែង​ម្តងទៀត​ និង​និយាយ​ឆ្លើយឆ្លង​ជាមួយ​អំឡុងពេល​នោះ ខ្លួន​ក៏អាចនិយាយបានមួយ ម៉ាត់ ពីរម៉ាត់ ជាមួយនាយពែ​កមី ​ទើប​មាន​ថ្ងៃ​មួយ​បាន​ភ្លាត់មាត់​និយាយ​ទៅ​ក៏​មានការ​ផ្ទុះសំណើច​ពី​មហាជន​ជាច្រើន​តែម្តង​។​

~

នាយ គ្រឿន បន្ថែម​ដែរ​ថា​ អំឡុង​ពេលនោះ​បាន​ជំរុញ​ទឹកចិត្ត​របស់លោក​ឲ្យ​កាន់​តែមាន​ភាពក្លាហាន​និង​ព្យាយាម​បន្ថែម​រហូត​មានឱកាស​ក្លាយជា​តារា​កំប្លែង​ដែល​ទទួលបាន​ការគាំទ្រ​និង​ត្រូវ​មហា​ជន​ដាក់​ងារ​ជាតា​រា​កំប្លែង​ស្ងួត​បែបនេះ​៕ ប្រភពដើម៖kampucheathmey

~

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com