1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
December 2, 2021, 4:06 am
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

ថ្ងៃនេះច្រើនពេក !លោក​ជំទាវ ឱ វណ្ណឌីន រន្ធ.ត់​ចិត្ត អាណិត​រាស្ត្រខ្មែរ ​ខណៈ​​ថ្ងៃ​នេះ ​រក​ឃើញ​​អ្នក​ឆ្លង​ថ្មី​រហូត​ដល់…

  • Update Time : Sunday, April 18, 2021
  • 578 Time View

~

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល ​បាន​ចេញ​សេចក្ដី​ជូនព័ត៌មាន​ បញ្ជាក់​ពី​ការ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ថ្មី​រហូត​ដល់​៦១៨នាក់ ដែល​ភាគ​ច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈ​អ្នកជំងឺចំនួន៦០នាក់ ​បានជា​សះ​ស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យ។

~

យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​ខាង​លើ​នេះ​ ឃើញ​ថា ​អ្នក​ឆ្លង​ថ្មី​ចំនួន​៦១៨​នេះ ​រួម​មាន​ ៖ ​ភ្នំពេញ ៤៩៣នាក់​, ព្រះសីហនុ ៧៥នាក់, កណ្ដាល ៣១នាក់, ស្វាយរៀង៨នាក់, ព្រៃវែង៥នាក់, កំពង់ស្ពឺ ៣នាក់, តាកែវ២​នាក់ និង​ កំពង់ចាម១នាក់។

~

គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ​កម្ពុជា​ បានរកឃើញអ្នកឆ្លងសរុបចំនួន ៦ ៣៨៩នាក់ ក្នុងនោះ ករណីសហគមន៍​២០កុម្ភៈ ចំនួន ៥ ៨៤៦នាក់, អ្នក​ជាសះស្បើយចំនួន ២ ៤៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣៨៦៥នាក់, អ្នក.ស្លា.ប់ចំនួន ៤៣នាក់ និង.ស្លា.ប់ដោយ​ជំងឺ​ផ្សេង ពេលកំពុង​ព្យាបាលកូវីដ១៩ចំនួន ៥នាក់។

~

~

ដោយឡែក​លោក​ជំទាវ​ ឱ វណ្ណឌីន រដ្ឋលេខាធិការ ជា​ប្រធាន គ​.​វ​.​ក​-១៩ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​នេះ​ បាន​សម្ដែង​ក្ដី​រន្ធ.ត់​ចិត្ត​ថា ៖ «​រន្ធ.ត់ចិត្ត​ពិត អាណិត​រាស្ត្រ​ខ្មែរ មិន​គួរណា​ប្រែជា​មានការ​ភ័យ ដោយសារ​វីរុស​កូ​វីដ​-១៩​ចង្រៃ មិន​ត្រា​ប្រណី​សូម្បី​កុមារ​តូច​។ យើង​អាច​ឈ្នះ​បាន ដោយ​ការ​ប្រតិបត្តិ តាម​វិធាន​ការពិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​ឈ្លាសវៃ​មែនទែន នាំ​រាស្ត្រ​ខ្មែរ​នឹង​បាន ស្រា.កស្រា.ន្ត​ទុក្ខ​ភ័យ​កូ​វីដ​ច.ង្រៃ សូម​រលាយ​សូន្យ​៖

~

~

ឥឡូវនេះ វីរុស​កូ​វីដ​-១៩ កំពុងតែ​សកម្ម និង​សប្បាយចិត្ត​ក្នុងការ​ងាក​រក​កន្លែង​ដែល​ងាយស្រួល​វាយលុក​បាន នៅ​តាម​ទីតាំង​ប្រមូល​ផ្តុំ​មនុស្ស​​ច្រើន​ដូចជា​ទីផ្សារ កាស៊ីណូ និង​រោងចក្រ ដែល​សុទ្ធសឹងតែ​ជា​កន្លែង​ដែល​មាន​មនុស្សម្នា​ច្រើន។

~

~

ពេល​បុគ្គល​បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅតាម​ទីតាំង​ទាំងនេះ ហើយមក​ដល់ផ្ទះ អាចមាន​ការចម្លង​បន្ត​មកដល់​ក្រុមគ្រួសារ​ខ្លួន សូម្បីតែ​កូនតូចៗ​មិន​ថា​អាយុ​តិច ឬ​ច្រើន​នោះឡើយ។ ដូច្នេះ ប្រសិន​បើ​បងប្អូន​មិន​បន្ត​ការ​យកចិត្តទុកដាក់​អនុវត្ត​ហ្មត់ចត់​វិធានការ “៣​ការពារ និង ៣​កុំ និង​ចាក់​វ៉ាក់សាំង​+​នៅផ្ទះ​ជា​បណ្ដោះអាសន្ន​” នោះទេ អាយុជីវិត​បុគ្គល​ណា​ម្នាក់ ឬ​អាចមាន​ច្រើន​នាក់ នឹងត្រូវ​ឆ.ក់យក​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ ដោយ​ងាយស្រួល​ហើយ។

~

~

ត្រូវ​ចងចាំ​ថា “​ពេលនេះ សុខភាព និង​អាយុជីវិត​របស់​បុគ្គល និង​ក្រុមគ្រួសារ​ខ្លួន គឺ​ពឹងផ្អែក​លើ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់ខ្លួន​ឯង​ហើយ​ បើ​មិន​ចង់​មាន​ជំងឺ​កូ​វីដ​-១៩ ទេនោះ គឺ​ត្រូវខិតខំ អត់ធ្មត់​ទ្រាំ​ការ​លំបាក​ក្នុង​រយ​:​ពេល​ខ្លី ជាជាង​រង​នូវ​ការ​លំបាក​ក្នុង​រយ​:​ពេល​យូរ ដោយ​អនុវត្ត​វិធាន​ការដែល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​ជា​បន្តបន្ទាប់​នេះ

~

~

ជាជាង​ការធ្វើដំណើរ​ឆ្ពោះទៅរក​កូ​វីដ​-១៩ ដោយសារតែ​ការធ្វេសប្រហែស ការ​ផ្គើន​ ឬ​មិន​ព្រម​អនុវត្តតាម​វិធាន​ការដែល​បានដាក់​ចេញ​នានា​នេះ​”។ កាល​សង្គ្រាម យើង​ខ្លាច​ត្រូវ​គ្រាប់​ផ្លោង នាំគ្នា​ជ្រកកោន​ក្នុង​ត្រង់​សេ តែ​ពេលនេះ យើង​ខ្លា.ច​.វី.រុ.ស.​កូ​វីដ​-១៩ ផ្លោង​ដាក់​យើង យើង​ត្រូវ​នាំគ្នា​នៅផ្ទះ ដែល​ការ​នៅផ្ទះ​របស់​យើង វា​ងាយស្រួល​ជាង​ការ​ជ្រក​ក្នុង​ត្រង់​សេ​ឆ្ងាយ​ណាស់ ហើយ

~

~

ស​ត្រូវ​អត់​ស្រមោល​កូ​វីដ​-១៩ ពិតជា​មានការ​លំបាក​ក្នុងការ​ស្វែងរក​ការ​វាយលុក ​ហើយ​រក​យើង​មិន​ឃើញ​ទៀតផង។ សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រួមគ្នា​រក្សា​ឱ្យមា​ន​សុខភាព​ល្អ ចៀស​ផុត​ពី​ការ​វាយលុក​ជំងឺ​កូ​វីដ​-១៩ និង​សូម​ឱ្យបាន​ឆ្លង​ផុតពី​គ្រោះ​ឆ្លង​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា​។ សូម​អរគុណ។​

~

បំណងល្អ​ពី​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ជា​ប្រធាន គ​.​វ​.​ក​-១៩ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា»៕​

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com