1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
December 2, 2021, 2:55 am
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

កើនឡើងទៀតហើយ ថ្ងៃនេះ ការរកឃើញអ្នកឆ្លងជំងឺកូវីដ-​១៩ ថ្មីចំនួន ៩៦នាក់បន្ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន…

  • Update Time : Friday, March 26, 2021
  • 415 Time View

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៩៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៩៦នាក់នេះ ក្នុងនោះមានជនជាតិខ្មែរ៥៥នាក់, ជនជាតិចិន៣៣នាក់ ជនជាតិវៀតណាម៧នាក់ និងជនជាតិថៃម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។

ចំណែកអ្នកជាសះស្បើយទាំង១៨នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជនជាតិចិន៧នាក់, ជនជាតិខ្មែរ ៨នាក់ និងជនជាតិវៀតណាម ៣នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៩៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៧៤នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨៨៤នាក់, ស្លាប់ចំនួន៨នាក់ និង២នាក់ទៀត ស្លា.ប់.ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះ.ស.រ.សៃ.រឈា.ម.បេះ.ដូ.ង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com