1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
October 27, 2021, 12:23 pm
Title :
មហាជនលើកឡើងបែបនេះ ក្រោយឃើញខ្ញុងនិងស្វាមីតស៊ូឡើងវិញ ដោយចេញឡាយលក់នៅថ្ងៃនេះមានអ្នកមើលរហូតទៅដល់…(មានវីដេអូ) អ្នកគាំទ្រផ្អើលខ្លាំង ! ក្រោយឃើញ នាយចឺម​ ទម្លាយពាក្យពេចន៍ស្នេហាផ្អែមត្រជាក់ដូចទឹកឃ្មំុ ដាក់នារីរូបស្អាតម្នាក់… ទឹកចិត្តអ្នកម្ដាយ !សូដា នីតា បាយមិននឹកទឹកមិនស្រែក បារម្ភកូនអាយុ ៧ ឈឺដេកពេទ្យ រហូតមានបញ្ហានេះកើតឡើង… អាសួរណាស់ ! ម្តាយឈឺ ធ្ង ន់យ៉ាងណា សុខ សីឡាលីន មិនបង្ហោះប្រកាសទេ ខ្លាចគេថាអ្នកសិល្បៈទាមទារ… ពិតជាអាណិតណាស់ !នាយ តាក់ស៊ី ធ្លាក់ខ្លួនគ្មានការងារធ្វើ រកលុយបង់ផ្ទះជួលសឹងមិនបានដោយសារតែ… អ្នកណាមិនតូចចិត្ត !សេង សូ​ណា ទទូច​ឱ្យ​ជួយ​នាង​ផង​ក្រ​ជិត​ ស្លា​.​ប់ ក្រោយ​ឃើញ​ខ្ញុង​មាន​អ្នក​ជួយ​ដូច​ទឹកបាក់​ទំនប់… ប្រិយមិត្តពិតជាចង់ដឹង !ពេលនេះលោកតា វ៉ិ​ច​ទ័​រ ប្រាប់​រឿង ខ្ញុង តើ​បន្ត​លេង​កំប្លែង​ទៀត ឬ​យ៉ាងណា? នៅចាំនាងតូចក្មេងរើសសំរាមម្នាក់នេះបានទេ​ ពេលនេះនាងគឺជាបញ្ញាវន្តខ្មែរមួយរូបដែលកំពុងតែបន្តការសិក្សានៅប្រទេសអូស្រ្តាលី… សម្រស់ព្រះនាងតូច នរោត្តម ជេនណា កាន់តែស្រស់ស្អាតប្លែកភ្នែកខ្លាំងពេលគ្រងឈុតនេះ… អុញនោះ! អ្នកនាងចោម ច័ន្ទ រៀបរាប់ទាំងទឹកភ្នែកជូតក្បាលជង្គន់ ក្រោយប្តីតុក្កតាជួបរឿងអកុសល ស្រាប់តែហ្វេនជាច្រើនដាក់កប់ៗមាត់ម៉ងថា (មានវីដេអូ)

រន្ធត់​ចិត្ត​ណាស់ ! ក្រោយរកឃើញក្មេង​​​អាយុ១១​ខែ​និងអាយុ​​២​ឆ្នាំ​មាន​​វិជ្ជ​មាន​​កូ​វី​ដ​១៩…

  • Update Time : Thursday, March 25, 2021
  • 185 Time View

រាជធានី​ភ្នំពេញ​ ៖​​ ពិតជា​គួរ​ឱ្យរន្ធត់​ណាស់​​ដែលក្មេង​ប្រុស​អាយុ​១១​ខែ​ម្នាក់​​ និង​អាយុ​២​ឆ្នាំ​ម្នាក់​ទៀត​ក្នុង​ចំណោម​២៤​នាក់​ រក​ឃើញ​​វិជ្ជមាន​កូន​កូ​វី​ដ​១៩​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា នេះ នៅ​ក្នុង​មូលដ្ឋានខណ្ឌប្ញស្សី​កែវ ហើយ​ត្រូវ​បានក្រុម​គ្រូពេទ្យចុះ​ទៅ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យរបេង ។

អ្នក​វិជ្ជមាន​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរនិង​សមត្ថកិច្ច​អោយ​ដឹង​ថា ចំនួន​១៩​នាក់ រក​ឃើញនៅ​ចំណុចទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ សាមគ្គី​សង្កាត់​ឬ​ស្សី​កែវ ដែល ជាទី​តាំង​ជុំវិញ​ផ្ទះ​ក្មេង​អាយុ ៦​ឆ្នាំ ដែល​បាន​ឆ្លង​ពី​ម្តាយ ។ នៅ​​ក្នុង​ចំណោមអ្នក​វិជ្ជមាន​កូ​វី​ដ​ទាំងនោះ​ មាន​ស្រី​៧​នាក់ និង​ប្រុស​១២​នាក់ ក្នុង​នោះ មាន​ក្មេង​ប្រុស​ចំនួន ៤​នាក់​( អាយុ ១១​ខែ​ម្នាក់ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ ម្នាក់ ក្មេង​ប្រុស​អាយុ ១១​ឆ្នាំ​និង​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំម្នាក់​) ។

ដោយឡែក ទីតាំង​២បាន​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​១៩​មួយ​គ្រួសារ ចំនួន៥​នាក់ ស្ថិត​នៅផ្ទះ​លេខ៩F បុរី​មនោ​រម្យ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ។ គ្រួសារ​នេះ បាន​ឆ្លង​ពី​សាច់ញាត្តិ ដែល​បាន​រក​ឃើញ កាលពី​ថ្ងៃ​ទី​២៣ មីនា កន្លង​មក នេះ​។ សរុប​ទាំង​២​ទីតាំង​នេះ មាន​ចំនួន២៤​នាក់ ដែល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ ។

គួរ​បញ្ជាក់ថា ​កាលពី​វេលា​ល្ងាច​និង​យប់​ថ្ងៃ​ទី​២៤ មីនា ក្រុម​គ្រូពេទ្យបាន​រក​ឃើញអ្នក​វិជ្ជមាន​នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ចំនួន៤​នាក់ ក្នុង​នោះ ២​នាក់បាន​រក​ឃើញ​នៅ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ​សាន​ភី រ៉ូ​ដែល​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ៥មុខ ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ,១​នាក់​ទៀត នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ដែរ​និង​១​នាក់ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណៈ​ពេល​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​ចំការ​សាលា​លេខ​៥ ខេត្តកំពង់ឆ្នាំង​។​ អ្នក​វិជ្ជមាន​ទាំងនោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ចុះ​ទៅ​យក​ទៅ​ព្យាបាល​ជា​បន្តបន្ទាប់​៕

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com