1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
November 28, 2021, 5:55 pm
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

រឿងប្លែកទៀតហើយ !ថ្ងៃ​ចូល​រោងការ​ ស្រាប់តែ​កូនក្រមុំ​ឆ្លងទន្លេ​បាត់​ ទុកឲ្យ​កូន​កំលោះ​ឈរ​…

  • Update Time : Monday, March 8, 2021
  • 442 Time View

កំពត​ ៖ នេះ​អាច​ចាត់​ទុក​ជា​រឿង​ប្លែក​មួយ​​ ផង​ដែរ​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​ថ្ងៃ​ចូល​រោងការ​ ស្រាប់តែ​កូន​ក្រមុំ​ត្រូវ​ឆ្លងទន្លេ ទុក​ឲ្យ​កូនប្រុស​នៅ​ទទួល​ភ្ញៀវ​ម្នាក់ឯង ជាហេតុ​ធ្វើឲ្យ​ក្រុមភ្លេង និងភ្នួង បើកភ្នែក​ធំៗមើល​មុខគ្នា​ឡើង​ស្រឡាំងកាំង​នោះ។

តាមប្រភព​ព័ត៌មាន​ បានឲ្យដឹងថា ពិធី​មង្គលការ​​​នេះ ​បានរៀបចំ​ឡើង តាម​ទំនៀមទម្លាប់​ប្រពៃណី កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា​ ឆ្នាំ​២០២១​ នៅ​គេហដ្ឋាន​ខាង​ស្រី​ ស្ថិតក្នុង​ភូមិ​ស្វាយ​ផ្អែម​ឃុំ​បឹង​សាលា​ខាងត្បូង​ស្រុក​កំពង់ត្រាច​ខេត្តកំពត។

ប្រភព​ បានឲ្យដឹងទៀតថា ពិធី​មង្គលការនេះ កូនក្រមុំ​នាម សន សុ​ភ័​ណ្ឌ ជា​គូ​នឹង​កូនកំលោះ​នាម បៀ​ច ភាស់។ ប៉ុន្តែ​អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ​ នៅវេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃទី​៤ ខែមីនា​ដែលជា​ថ្ងៃ​ចូល​រោង​ ស្រាប់តែ​កូនក្រមុំ​នាម សន សុ​ភ័​ណ្ឌ បាន​ឈឺពោះ​ឆ្លងទន្លេ​បង្កើត បាន​កូនស្រី​មួយ។

កូនស្រី បាន​ឆ្លង​ទន្លេ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​ប្រកបដោយ​សុវត្ថិភាព​ ​​ទុក​ឱ្យ​កូនកំលោះ​ឈរ​ជា​សាមី​ខ្លួន​បន្ត​ពិធី​ ដោយ​ឈរ​ទទួល​ភ្ញៀវ​តែ​ម្នាក់ឯង ជា​ហេតុ​ធ្វើឲ្យ​អ្នក​ចូលរួម​កម្មវិធី ពិសេស​ក្រុម​ភ្លេង និង​ភ្នួង​ស្រឡាំងកាំង​តែម្ដង។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អាចារ្យ​អ្នក​កាន់​កម្ម​វិធី​មង្គលការ​នោះ និយាយ​ថា​ ថ្ងៃ​ចូល​រោង​មិន​មាន​កូនកំលោះ​កូនក្រមុំ​ទេ ​គឺ​បាន​ត្រឹមតែ​យក​សម្លៀក​បំពាក់​កូនកំលោះ ​និង​កូនក្រមុំ មក​ដាក់​រៀបចំ​សែនព្រេន​ជូន​ដូនតា​សាច់ញាតិ​កូនប្រុស​កូនស្រី​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ ក្រុម​សាច់ញាតិ​កូនក្រមុំ​ បាន​ឲ្យ​ដឹង​ថា ​នាង សន សុ​ភ័​ណ្ឌ ទៅ​លក់​អីវ៉ាន់​នៅ​កំពង់សោម ឯ​ឈ្មោះ បៀ​ច ភាស់ កូនកំលោះ​ជា​អ្នក​រត់​តាក់ស៊ី​ពី​កំពង់ត្រាច​ទៅ​ខេត្ត​ព្រះសីហនុ ​(កូន​កំលោះ​មាន​ស្រុកកំណើត​នៅ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត)​ បាន​ទាក់ទង​ស្គាល់​គ្នា​ និង​​​បង្កើត​ចំណង​ស្នេហា​តាំង​ពី​ពេល​នោះ​មក៕

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com