1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
October 16, 2021, 11:49 pm
Title :
សម្លេងល្អ អ្វីម៉្លេះទេ!! ក្មេងស្រីម្នាក់នេះច្រៀងបទ”ចំការសំរោង”សែនពិរោះខ្លាំងណាស់…(មានវីដេអូ) ពិតជាប្លែកមែន ? ម៉ូលីកា ញ៉ាំស្បែកជើងជាមួយអំបិលម្ទេស… (មានវីដេអូ) មួយជាតិការម្តង កូនក្រមុំលេងចាស់ដៃ តែងខ្លួនពាក់មាសឡើងជ្រែក ខ្ទង់ ៦០ គីឡូ លទ្ធផលចុងក្រោយស្មានមិនដល់… ល្បីខ្លាំដោយសារចឹងសោះ! តាមពិតបទ Are you Ok ល្បីទូទាំងពិភពលោក ដល់កូរ៉េ ជប៉ុន… (មានវីដេអូ) ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ធ្លាក់ខ្លួនមកធ្វើម៉ូតូ និងម៉ាស៊ីន ព្រោះតែមូលហេតុមួយ… ភ្ញា ក់ ផ្អើលណាស់ ! ក្រោយល្អហួស តុបតែងខ្លួន តាមអ្នកនាង ទូច ស៊ុននិច (មានវីដេអូ) ដឹងការពិតហើយ ! ទីបំផុតទីបំផុតបានការពិតហើយ មូលហេតុដែលដេត ម៉ាលីណា បើកឡានលឿនហើយគ្រោះ ថ្នា ក់នោះដោយសារតែ… ទឹកភ្នែកទាំំងយប់ !ក្រោយភរិយាមិនព្រមរស់នៅជាមួយគ្នាវិញ អន្ទិត ម៉ៅ ឡាយវីដេអូ រៀបរាប់បណ្តើរ យំបណ្តើរ ថា…(មានវីដេអូ) ពិតជាមិនដាច់ចិត្តមែន !ក្រោយរថយន្តអតីតប្រពន្ធបុកថ្មពុះចែកទ្រូងផ្លូវ ! លោកឌួង ឆាយ បង្ហោះសារថា… ផ្អើលគេផ្អើលឯង !អតីតប្រពន្ធរបស់អតីតឧកញ៉ាឌួង ឆាយ បើករថយន្តរ៉ូលរ៉យ បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយ……

អាចនិង បោះបង់ ! ស៊ន សៀវ​ម៉ី ​និ​យា​យ​ថា មិន​ច្បាស់​ពី​អនាគត​ក្នុង​វិស័យ​កីឡា ខណៈ​ពេល​នេះ​កំពុង​ពរ​ពោះ…

  • Update Time : Monday, August 23, 2021
  • 135 Time View

~

រាជធានីភ្នំពេញ ៖ ក្នុង​កិច្ច​សម្ភាសន៍​ដោយ​ផ្ទាល់​មួយ​កាលពី​ពេល​ថ្មី​ៗ កីឡាការិនី អ្នក​នាង ស៊ន សៀវ​ម៉ី បាន​លើក​ឡើង​ថា អ្នក​នាង​មិន​ច្បាស់​ពី​អនាគត​នៅ​ក្នុង​វិស័យ​កីឡា​ទៀត​នោះ​ទេ ស្រប​ពេល​ដែល​អ្នក​នាង

~

~

ក៏​ក្លាយជា​ភរិយា និង​ជា​ម្ដាយ​​នៅ​ក្នុង​ពេល​នេះ​។ អ្នក​នាង​នឹង​អាច​ដកខ្លួន​ពី​ការ​ប្រកួត​ទាំងអស់ ហើយ​អាច​បោះបង់​ដូច​បងស្រី​ក៏​មិនដឹង បន្ទាប់​ពី​អ្នក​នាង​សម្រាលកូន​ហើយ​។អ្នក​នាង ស៊ន សៀវ​ម៉ី ដែល​មាន​គោរមងារ​ជា​លោក​ជំទាវ​

~

~

តាម​រយៈ​តួនាទី​ជាទី​ប្រឹក្សា​មន្ត្រីជាន់ខ្ពស់​បន្ត​ថា អ្នក​នាង​នៅ​មិន​ទាន់​គិត​រឿង​ត្រូវ​បន្ត​អាជីព​កីឡា​ក្រោយ​ពេលសម្រាល​​កូន​ឬ​បោះបង់​នៅឡើយ​ទេ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​ស្រលាញ់ ប្រសិនបើ​ក្នុង​ពេល​នោះ នៅ​តែ​មាន​កម្លាំង​ជំរុញ​ធ្វើ​អោយ​អ្នក​នាង​ស៊ូ​ទៀត​។

~

~

យ៉ាងណាមិញ​អ្នក​នាង​ពោល​ថា ឱកាស​នៃ​ការ​ប្រកួត​ដូច​មុន​គឺ​អាច​នឹង​តិច ​ដោយសារ​តែ​កីឡា​តៃ​ក្វា​ន់​ដូ អោយ​តែ​សម្រាប់​ស្ត្រី​មានកូន​ហើយ​គឺ​មិន​ដូច​មុន​នោះ​ទេ ព្រោះ​កម្លាំង​មិន​ដល់ ហើយ​ភា​រះ​នៃ​ការ​ហ្វឹកហាត់​ក៏​មិន​ពេញដៃពេញជើង​នោះ​ដែរ​។

~

~

អ្នក​នាង​ថា រាល់ថ្ងៃ​អ្នក​នាង​មិន​ដែល​បាន​គិត​រឿង​ត្រូវ​បន្ត ឬ​ក៏​ឈប់​ទាំងស្រុង​តែ​ម្ដង ដោយសារ​តែ​អ្នក​នាង​ត្រូវ​ចំណាយពេល​មើលថែ​កូន​ក្នុង​ផ្ទៃ ដែល​នៅ​អំឡុង​ខែ​១១ ឬ​ដើមខែ​១២ គឺ​នឹង​​ត្រូវសម្រាល​​ហើយ​។អ្នក​នាង​ថា ​សូ​ម្បី​តែ​ទូរស័ព្ទ

~

~

និង​ព័ត៌មាន​មួយ​ចំនួន​ក៏​អ្នក​នាង​មិនសូវ​បាន​លេង និងតាមដាន​ដែរ ដោយសារ​មិន​ចង់​នៅ​ក្បែរ​ទូរស័ព្ទ និង មិន​ចង់អោយ​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​។ អ្នក​នាង​សប្បាយចិត្ត ដែល​អ្នក​នាង​ទទួល​បានកូន​ដំបូង​ជា​កូនស្រី

~

~

ហើយ​បើ​ទោះជា​ពេល​អនាគត​កូនស្រី​របស់​អ្នក​នាង​អាច​ក្លាយជា​កីឡាការិនី​ដូច​គ្នា​នឹង​អ្នក​នាង ក៏​អ្នក​នាង​មិន​ជំទាស់​ដែរ​។ មក​ទល់​នឹង​ពេលវេលា​ជិត​​សម្រាល​​នេះដែរ​ អ្នក​នាង និង ស្វាមី ដែល​ជា​អ្នកឯកទេស​ថតរូប នៅ​មិន​ទាន់​នឹកឃើញ​ថា

~

~

ត្រូវ​ដាក់​ឈ្មោះ​អោយ​កូនស្រី​នៅឡើយ​ទេ ប៉ុន្តែ​អ្នក​នាង​ថា​ ​កាន់តែ​សប្បាយចិត្ត នៅ​ពេល​ជិត​បាន​​ក្លាយជា​ម្ដាយ​របស់​កូនស្រី​​នាពេលខាងមុខ​នេះ​​។អ្នក​នាង​ក៏​អះអាង​ថា ​សុខភាព​របស់​អ្នក​នាង និង​កូន​ក្នុង​ផ្ទៃ​គឺ​ប្រក្រតី មិន​មាន​អ្វី​ធ្វើទុក្ខ​នោះ​ដែរ

~

~

ដោយនៅ​តែ​រង់ចាំ​ដល់​ចុងខែ​១១ ឬ​ដើមខែ​១២​ប៉ុណ្ណោះ នឹង​បាន​សម្រាលហើយ​​។ អ្នក​នាង​ក៏​មិន​ច្បាស់​ពី​ការ​សម្រាល​ដោយ​វះកាត់ ឬ​ដោយ​ធម្មជាតិ​នោះ​ដែរ ដោយសារ​តែ​ពេលវេលា​ហាក់​នៅ​ឆ្ងាយ​នៅឡើយ​។ ក្នុង​អំឡុង​កំពុង​ពរ​ពោះ​នេះ ស្វាមី​របស់​អ្នក​នាង

~

~

ក៏​បង្កើន​ការ​មើលថែ​អ្នក​នាង​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ដ្បិតថា​លោក​រវល់​ថតរូប​មិនសូវ​ទំនេរ​។ជាមួយនឹង​ការ​បញ្ជាក់​ថា​ មិន​ច្បាស់​ពី​អនាគត​ក្នុង​វិស័យកីឡា​​តៃ​ក្វា​ន់​ដូ​នេះ​ហើយ ទើប​ធ្វើ​អោយ​​អ្នកគាំទ្រ​​មានការ​​សោកស្តាយ​មិន​តិច​ទេ ប្រសិនបើ​អ្នក​នាង​បោះបង់​​មែន គឺ​ពិតជា​បាត់​បង់​នូវធនធាន​កីឡាការិនីដ៏​ល្អ​ម្នាក់ ​៕

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com