1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
November 28, 2021, 6:27 pm
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

ពិតជាមិនធម្មតាមែន ! ជាកំពូលតារាចម្រៀងល្បីហើយ ឱក សុគន្ធកញ្ញា ក៏ជាថៅកែស្រីលាក់មុខ ក្តាប់ជំនួញ…

  • Update Time : Sunday, August 22, 2021
  • 328 Time View

~

មហាជននិយមតាមដានជីវិតទាំងក្នុង និង ក្រៅរង្វង់សិល្បៈរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រាកដជាធ្លាប់បានសរសើរមកហើយ ពីជីវិតរស់នៅយ៉ាងសម្បូរបែបរបស់អ្នកនាង ដែលមិនត្រឹមតែជាតារាចម្រៀងល្បីនោះទេ តែ ឱក សុគន្ធកញ្ញា

~

~

ក៏ត្រូវបានស្ថិតនៅក្នុងលំដាប់តារាស្រីមានទ្រព្យសម្បត្តិស្តុកស្តម្ភទៀតផង ។ក្រោយរៀបការសាងគ្រួសារនឹងលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្មហង្សមាសហើយនោះ តារាចម្រៀងស្រីរូបនេះ ក៏បានក្តោបក្តាប់មុខជំនួញ និង

~

~

ទទួលបានចំណូលសន្ធឹកពីការងាររបស់ស្វាមី ព្រមទាំងការខិតខំក្នុងមុខជំនួញផ្ទាល់របស់នាងថែមទៀត ។ជាការពិតណាស់ មិនត្រឹមតែជាលំដាប់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និង ជាទូតសុឆន្ទៈរបស់បណ្តាក្រុមហ៊ុនល្បីៗជាច្រើន

~

~

ដោយទទួលបានកម្រៃតម្លៃខ្ទង់ម៉ឺនដុល្លារនោះទេ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាថៅកែស្រីក្តាប់មុខជំនួញ Franchise ដល់ទៅ ២ ក្នុងដៃ មានដូចជា ហាងតែគុជ An Cha ដែលអ្នកនាងបានឱ្យប្អូនស្រីគ្រប់គ្រងធ្វើជាថៅកែ និង ហាងកាបូប «ASK»

~

~

ជា ​Brand ផ្ទាល់របស់អ្នកនាងផងដែរ ។លើសពីនោះ បើក្រឡេកទៅមើលការងារក្នុងរង្វង់សិល្បៈវិញ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាកំពូលតារាចម្រៀងស្រី ត្រូវបានក្រុមហ៊ុនល្បីៗជ្រើសរើសធ្វើជាទូតសុឆន្ទៈច្រើនជាងតារាស្រីដទៃទៀត ​។ ​ក្នុងនោះរួមមាន Chip Mong Land

~

~

Nutrimum, Puma, Midea, ASK Brand, An cha Taiwan Milk Tea, Tick Coffe និង​​ សំណង់ R&F ហើយបើតាមការឲ្យដឹងតម្លៃពីស្ថាប័ននានាៗតារាស្រីនេះ អាចមានតម្លៃចាប់​ពី ៣ ម៉ឺន ទៅជាង ១០ ម៉ឺនដុល្លារ ។

~

~

បើងាកមកមើលទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះ ជឿជាក់ណាស់មហាជនធ្លាប់បានដឹងរួចហើយដែរ អ្នកនាងគឺជាមានជីវភាពធូរធាតាំងពីមុនរៀបការមកម្ល៉េះ ពោលអ្នកនាងមានផ្ទះល្វែង ខុនដូ និង ផ្ទះវីឡាផ្ទាល់ខ្លួន មានតម្លៃខ្ទង់ម៉ឺនដុល្លារ ។ រីឯឡានប្រើប្រាស់វិញនោះកាល

~

~

ពីកន្លងមក អ្នកនាង ឱក សុគន្ធកញ្ញា បើកឡានផ្ទាល់ខ្លួនម៉ាក Toyota «SIENNA» តម្លៃជិត ១០ ម៉ឺនដុល្លារ ហើយថ្មីៗនេះ អ្នកនាងបានបង្ហាញរថយន្តថ្មីមួយគ្រឿងទៀតម៉ាក​ Audi Q7 ដែលមានតម្លៃខ្ទង់ ៥ ម៉ឺនដុល្លារផងដែរ ។យ៉ាងណាមិញ ខាងលើនេះ

~

~

គ្រាន់តែជាការងារមួយចំនួនប៉ុណ្ណោះ ដែលអ្នកនាង ឱក សុគន្ធកញ្ញា ក្តោបក្តាប់ក្នុងដៃ យ៉ាងណាក៏នៅមានការងារច្រើនផ្សេងទៀត ដែលមិនទាន់បានរៀបរាប់អស់នៅឡើយទេ ៕

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com