1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
November 28, 2021, 6:06 pm
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

មិនធម្មតា ! អតីត Freshie Girl ដាក់​គោលដៅ​ថ្មី​មាន​ចរិត​ខុស​ពី​តួអង្គ ក្រ​វ៉ា​ន់ ក្នុង​រឿងនគរ​មាស…

  • Update Time : Tuesday, August 17, 2021
  • 87 Time View

~

រាជធានី​ភ្នំពេញ ៖ ក្រ​វ៉ា​ន់ គឺជា​ឈ្មោះ​ដែល​សម្តែង​នៅ​ក្នុង​រឿង «​នគរ​មាស​» ដែល​ជានា​រី​កំព្រា​ឪពុក​ម្តាយ​រស់នៅ​ជាមួយ​គេ ហើយ​មាន​អត្ត​ចរិត​ស្លូតបូត​ស្រគត់ស្រគុំ​គួរ​អោយ​ស្រឡាញ់​។ ផ្ទុយ​ពី​ផ្ទៃ​សាច់​រឿង​ដែល​បាន​សម្តែង​នេះ តួអង្គ​នាង ក្រ​វ៉ា​ន់

~

~

បែរជា​មានចិត្ត​ប៉ង​ចង់​សម្តែង​រឿង​ក្រោយ​ទៀត ដែល​ជា​ប្រភេទ​រឿង​វា យប្រហារ ពោល​គឺ​មិនមែន​បែប​សុភាព​នារី​នោះ​ឡើយ​។អតីត Freshie Girl ឆ្នាំ​២០១៩ នាង ឈុំ ចាន់​ដា​រ៉ា ទើបតែ​មានឱកាស​បាន​ចូល​ប្រឡូក​ក្នុង​ខ្សែភាពយន្ត​ទើបតែ​២​រឿង​ប៉ុណ្ណោះ

~

~

ក្រោយ​ជាប់​ជ័យ​លា​ភី​បាន​ប្រមាណ​២​ឆ្នាំ​មកនេះ​។ឈុំ ចាន់​ដា​រ៉ា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ក្រោយ​ពី​ជាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ខាងលើ​នេះ នាង​ទើបបាន​ចូល​សម្តែង​បាន​២​រឿង​ប៉ុណ្ណោះ គឺ​រឿង «​នគរ​មាស​» និង​រឿង «​ផ្ទះបាយ​ស្នេហ៍​»​។

~

~

នាង​បញ្ជាក់​ថា នៅ​មុន​ពេល​ដែល​នាង​មានឱកាស​បាន​ចូល​ប្រឡូក​ការងារ​សម្តែង​នេះ​នាង​ក៏​ជា​ពិធី​ការិនី​នៅ​ក្នុង​កម្មវិធី​ប្រកួត Freshie Girl និង Miss Univers Cambodia ជា​បន្តបន្ទាប់​ផង​ដែរ​។ឈុំ ចាន់​ដា​រ៉ា លើក​ឡើង​បន្ថែម​ថា

~

~

ឱកាស​ម្តែ​ង​នៅ​ក្នុង​រឿង «​នគរ​មាស​» លើក​ដំបូង​នេះ នាង​ចាត់ទុកជា​ការ​ចាប់ផ្តើម​នៅ​ក្នុង​អាជីព​សម្តែង​ដ៏​ល្អ​មួយ ព្រោះ​វា​ជា​រឿង​ខ្នាត​ធំ ខណៈ​ពេល​រូប​នាង​ក៏​ជា​តួអង្គ​ដ៏​សំខាន់​មួយ​រូប​ផង​ដែរ​។ នាង​បញ្ជាក់​ថា អ្នកដឹកនាំ​រឿង​បាន​សម្រេច​យក​នាង​ទៅ​ដើរតួ​ជា​តួ​នាង ក្រ​វ៉ា​ន់

~

~

ដែល​ជា​តួអង្គ​មួយ​រូប​ដែល​មាន​ចរិត​សុភាព​ស្លូតបូត ដែល​ត្រូវ​នឹង​មុខមាត់ និង​អត្ត​ចរិត​ខ្លះ​ៗ​របស់​នាង​នៅ​ខាងក្រៅ​។នាង​ថា តួអង្គ​នេះ​គឺ​តម្រូវ​អោយ​នាង​មាន​អត្ត​ចរិត​ស្លូតបូត នៅ​តែ​ចង្ក្រាន​បាយ និង​មាន​តួនាទី​ជួយ​មើលថែ​អប្សរ​ដែល​ជា​តួអង្គ​ឯក​។ យ៉ាងណា បើ​តាម ឈុំ ចាន់​ដា​រ៉ា

~

~

បុគ្គលិក​តួអង្គ​បែប​ស្លូត​សុភាព​នេះ ក៏​វា​ត្រូវ​ខ្លះ​នៃ​អត្ត​ចរិត​ធម្មជាតិ​របស់​នាង​នៅ​ខាងក្រៅ​ដែរ ប៉ុន្តែ​គោលដៅ និង​គោលបំណង​របស់​នាង​នោះ គឺ​ចង់​សម្តែង​រឿង​បែប​វាយប្រហារ (Action)​។នាង​ថា កន្លង​មក នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​កម្មវិធី Freshie នោះ​គឺ​នាង

~

~

​ក៏​បានការ​បណ្តុះបណ្តាល​ខ្លះ​ពី​ការ​ហាត់​ក្បាច់គុន​ល្បុក្កតោ​​ដែរ​។ ចាប់ពី​ពេល​នោះ​មក នាង​ក៏​មានការ​ចាប់អារម្មណ៍​លើ​ការ​ហាត់​ក្បាច់គុន​នេះ តែ​នាង​មិន​មាន​ពេល​ហាត់​គ្រប់គ្រាន់ ប៉ុន្តែ​នាង​ក៏​បាន​ឆ្លៀត​ហាត់​ខ្លួនឯង និង​ចូល​ចិត្ត​មើល​ភាពយន្ត​ដែល​មានការ​វាយតប់​នេះ​។ក្នុង​វ័យ​២២​ឆ្នាំ

~

~

នាង ឈុំ ចាន់​ដា​រ៉ា បានអោយ​ដឹង​ទៀត​ថា ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប នាង​ចង់​ធ្វើ​អ្វី​អោយ​មាន​ភាព​ប្លែក​សម្រាប់​​ទស្ស​និក ប្រសិនបើ​នាង​មានឱកាស​បាន​ចូល​សម្តែង​ថ្មី​បន្ថែម​ទៀត​។ នាង​បញ្ជាក់​ថា បើ​ទោះបីជា​នាង​ចូល​ចិត្តការ​សម្តែង​បែប​វាយតប់ ប៉ុន្តែ​ការ​សម្តែង​បែប​រសជាតិ​ដទៃ​ទៀត​ក៏​នាង​រីករាយ​នៅ​ក្នុង​ការ​សម្តែង​ដូច​គ្នា

~

~

ហើយ​បើ​មានឱកាស​នាង​នឹង​ហាត់រៀន​រាំ​របាំ​អប្សរា ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អាជីព​សិល្បៈ​ផង​ដែរ​។ទោះជា​យ៉ាងណា តារា​សម្តែង​ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​រូប​នេះ បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​អ្នកសិល្បៈ គឺ​ត្រូវធ្វើ​យ៉ាងណា​អភិវឌ្ឍន៍​ខ្លួនឯង​អោយ​មាន​ចេះ​សម្តែង​គ្រប់​ទម្រង់ មិន​ថា​ជា​តួអង្គ​បែប​ណា​នោះ​ឡើយ ខណៈ​ពេល​ឱកាស​នៃ​ការ​ចូល​សម្តែង​ដំបូង​របស់​នាង​នា​ពេល​នេះ គឺ​នាង​មិន​ប្រកាន់​ជា​តួអង្គ​បែប​ណា​នោះ​ឡើយ​។ នាង​បញ្ជាក់​ថា នេះ​ជា​ឱកាស​សម្រាប់​នាង​ដុះខាត់​ខ្លួនឯង ក៏​ដូច​ជា​ការ​រៀនសូត្រ​ពី​ការ​សម្តែង​នេះ​អោយ​បាន​ល្អ ដើម្បី​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ផលិតករ​នានា​អោយ​បាន​ស្គាល់​ពី​ទេព​កោសល្យ​ដែល​នាង​មាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​៕

~

~

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com