1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
October 17, 2021, 12:10 am
Title :
សម្លេងល្អ អ្វីម៉្លេះទេ!! ក្មេងស្រីម្នាក់នេះច្រៀងបទ”ចំការសំរោង”សែនពិរោះខ្លាំងណាស់…(មានវីដេអូ) ពិតជាប្លែកមែន ? ម៉ូលីកា ញ៉ាំស្បែកជើងជាមួយអំបិលម្ទេស… (មានវីដេអូ) មួយជាតិការម្តង កូនក្រមុំលេងចាស់ដៃ តែងខ្លួនពាក់មាសឡើងជ្រែក ខ្ទង់ ៦០ គីឡូ លទ្ធផលចុងក្រោយស្មានមិនដល់… ល្បីខ្លាំដោយសារចឹងសោះ! តាមពិតបទ Are you Ok ល្បីទូទាំងពិភពលោក ដល់កូរ៉េ ជប៉ុន… (មានវីដេអូ) ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ធ្លាក់ខ្លួនមកធ្វើម៉ូតូ និងម៉ាស៊ីន ព្រោះតែមូលហេតុមួយ… ភ្ញា ក់ ផ្អើលណាស់ ! ក្រោយល្អហួស តុបតែងខ្លួន តាមអ្នកនាង ទូច ស៊ុននិច (មានវីដេអូ) ដឹងការពិតហើយ ! ទីបំផុតទីបំផុតបានការពិតហើយ មូលហេតុដែលដេត ម៉ាលីណា បើកឡានលឿនហើយគ្រោះ ថ្នា ក់នោះដោយសារតែ… ទឹកភ្នែកទាំំងយប់ !ក្រោយភរិយាមិនព្រមរស់នៅជាមួយគ្នាវិញ អន្ទិត ម៉ៅ ឡាយវីដេអូ រៀបរាប់បណ្តើរ យំបណ្តើរ ថា…(មានវីដេអូ) ពិតជាមិនដាច់ចិត្តមែន !ក្រោយរថយន្តអតីតប្រពន្ធបុកថ្មពុះចែកទ្រូងផ្លូវ ! លោកឌួង ឆាយ បង្ហោះសារថា… ផ្អើលគេផ្អើលឯង !អតីតប្រពន្ធរបស់អតីតឧកញ៉ាឌួង ឆាយ បើករថយន្តរ៉ូលរ៉យ បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយ……

ភ្ញាក់ព្រឺតម៉ង ! ក្រោយឃើញអតីតប្រពន្ធលោកយឹម តាស្រង់ ធ្វើខួបលែងលះគ្នាគម្រប់ ៥ឆ្នាំ ខណៈលេចលឺថា អតីតប្តីកំពុងទាក់ទង…

  • Update Time : Sunday, August 8, 2021
  • 382 Time View

~

មានការភ្ញាក់ផ្អើលជា ខ្លាំងសម្រាប់ អ្នកដែលនិយមលេងក្នុងបណ្តាញ សង្គមហ្វេសប៊ុក ផេក ក្រោយ ពីអតីតភរិយាអ្នកនិពន្ធទំនុក ច្រៀងល្បីមោះ លោក យឹម តាស្រង់ ស្រាប់តែ បង្ហាញមុខ ក្នុងកម្មវិធីខួប កំណើតផ្គួប នឹងកម្មវិធីគម្រប់ ៥ឆ្នាំ

~

~

ដែលក្លាយ ជាអ្នក មេម៉ាយនោះ។បន្ទាប់ពីផ្តាច់ ចំណងស្នេហាជា ប្តីប្រពន្ធ លោក យឹម តាស្រង់ និងភរិយា នៅតែបន្តទំនាក់ទំនងគ្នា ជាធម្មតា ដោយទាំងកន្លង ទៅក៏គេធ្លាប់ ឮថាបែ-កគ្នាមែនប៉ុន្តែលោកយឹម តាស្រង់ នៅតែជួយចិញ្ចឹមផ្គត់

~

~

ផ្គង់កូនៗ ទាំង៤នាក់ និងបញ្ជូនឱ្យទៅសិក្សានៅសាលាល្អៗថែមទៀតផង ខណៈដែលអ្នកនាង សុគន្ធក៏ត្រូវបានគេឃើញលេចមុខ ទាំងការងារមុខជំនួញលើវិស័យអនឡាញ មួយចំនួន និងបានប្រែក្លាយខ្លួនឯង ស្ទើរតែក្លាយ ជាមនុស្សថ្មីម្នាក់

~

~

ដែលទាំងការនិយាយស្តីក៏ប្រែជាក្លាហានជាងមុន ខណៈដែលការរៀបចំ ខ្លួនក៏កាន់តែ ឡូយឆាយ មានទាំងការប្រកាស កែមួយតួខ្លួនថែមទៀតផង។កាន់តែចាប់អារម្មណ៍គឺនាងក្លាយ ជាអ្នកមានទៀតផង ខណៈដែលអ្នកនាង សុគន្ធ ក៏ត្រូវបាន

~

~

គេឃើញលេចមុខ ទាំងការងារមុខជំនួញ លើវិស័យអនឡាញមួយចំនួន និងបានប្រែក្លាយខ្លួនឯង ស្ទើរតែក្លាយជាមនុស្សថ្មីម្នាក់ ដែលទាំងការនិយាយស្តីក៏ប្រែជាក្លាហានជាងមុន។កាន់តែចាប់អារម្មណ៍ គឺនាងមានទាំងក្រុមអ្នកមេម៉ាយ ចាយរាង

~

~

ជាច្រើននាក់ ដែលអាចប្រឹក្សាយោបល់លើកទឹកចិត្តគ្នា និងចែករំលែកបទពិសោធន៍ជីវិតឱ្យគ្នាទៅវិញទៅមកថែមទៀតផង។កាលពីថ្ងៃទី៣១ ខែកក្កដានេះ អ្នកនាងគុណ សុគន្ធ បានធ្វើឱ្យគេភ្ញាក់ផ្អើលសារជាថ្មីទៀតហើយក្រោយពីនាង

~

~

បានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយតូចមួយដែលចូលរួមដោយមិត្តភក្កិក្នុងក្រុមបណ្តាញសង្គម របស់នាងដែលសុទ្ធសឹងតែជាអ្នកមេម៉ាយៗនោះ។មានការទម្លាយដែរថា ថ្ងៃខួបកំណើតរបស់ នាងថ្ងៃទី៣១ខែកក្កដានោះ ក៏ជាថ្ងៃដែលនាង

~

~

បានលែងលះគ្នា ជាផ្លូវការជាមួយអតីតស្វាមី លោក យឹម តាស្រង់ដែរ ហើយរហូតមកដល់ពេលនេះ គឺមានរយៈពេល ៥ឆ្នាំហើយដែរទើបមានអ្នកស្គាល់ និងគាំទ្រនាងរៀបចំខួបគម្រប់មេម៉ាយ ៥ឆ្នាំភ្ជាប់ក្នុងថ្ងៃខួបកំណើតនេះតែម្តង។

~

~

នេះគឺជាករណីដ៏គួរឲ្យចាប់អារម្មណ៍ថ្មី បន្ថែមទៀតដែលកន្លងទៅក្រោយពីចែកផ្លូវគ្នាជាមួយអតីតស្វាមី គឺគេមិនដែលដឹងអំពីពេលវេលាពិតប្រាកដនៃចំណងស្នេហាប្រេះឆាដែលបន្សល់ ទុកកូន៤នាក់នេះឡើយ។ទើបតែមួយឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែល

~

~

អ្នកនាង សុគន្ធ បានចេញមុខដ៏គួរឲ្យភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok រហូតមានទាំងអ្នកគាំទ្រ និងសមាជិកក្រុមអ្នកមេម៉ាយជាច្រើន ដែលតែងចូលចិត្តនាង បង្ហោះសារ និងរៀបរាប់លើកទឹកចិត្តអំពីជីវិតគូនិងប្រឹងប្រែង

~

~

តស៊ូក្នុងឈ្មោះជាអ្នកមេម៉ាយនោះ។គេនៅមិនទាន់ដឹងនៅឡើយទេថា តើកម្មវិធីនេះត្រូវរៀបចំ ធ្វើនៅទីណានោះឡើយ ប៉ុន្តែក្រៅពីការជួបជុំគ្នាតិចតួចនេះគេក៏បានឃើញនាងនិង សមាជិកក្រុមក៏បានរួមគ្នាយកទេយ្យទានទៅប្រគេន ព្រះសង្ឃនៅក្នុងវត្តមួយផងដែរ។

~

~

ប៉ុន្តែនេះគឺជាករណីចម្លែកអារម្មណ៍ផងដែរក្រោយពីក្រុម ឬ Team មេម៉ាយ ដែលត្រូវបានផ្តួចផ្តើម បង្កើតឡើងដោយ អតីតភរិយាអ្នកនិពន្ធនេះ បានរួមគ្នា ធ្វើកម្មវីធីទ្រង់ទ្រាយតូចមួយដោយមានទាំងកូនក្រុមរបស់នាង បានទាំងរៀបចំនំ ដើម្បីពញ្ញាក់អារម្មណ៍ធ្វើឱ្យនាងភ្ញាក់ផ្អើល មិនតិចនោះទេ៕

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com