1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
October 16, 2021, 11:53 pm
Title :
សម្លេងល្អ អ្វីម៉្លេះទេ!! ក្មេងស្រីម្នាក់នេះច្រៀងបទ”ចំការសំរោង”សែនពិរោះខ្លាំងណាស់…(មានវីដេអូ) ពិតជាប្លែកមែន ? ម៉ូលីកា ញ៉ាំស្បែកជើងជាមួយអំបិលម្ទេស… (មានវីដេអូ) មួយជាតិការម្តង កូនក្រមុំលេងចាស់ដៃ តែងខ្លួនពាក់មាសឡើងជ្រែក ខ្ទង់ ៦០ គីឡូ លទ្ធផលចុងក្រោយស្មានមិនដល់… ល្បីខ្លាំដោយសារចឹងសោះ! តាមពិតបទ Are you Ok ល្បីទូទាំងពិភពលោក ដល់កូរ៉េ ជប៉ុន… (មានវីដេអូ) ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ធ្លាក់ខ្លួនមកធ្វើម៉ូតូ និងម៉ាស៊ីន ព្រោះតែមូលហេតុមួយ… ភ្ញា ក់ ផ្អើលណាស់ ! ក្រោយល្អហួស តុបតែងខ្លួន តាមអ្នកនាង ទូច ស៊ុននិច (មានវីដេអូ) ដឹងការពិតហើយ ! ទីបំផុតទីបំផុតបានការពិតហើយ មូលហេតុដែលដេត ម៉ាលីណា បើកឡានលឿនហើយគ្រោះ ថ្នា ក់នោះដោយសារតែ… ទឹកភ្នែកទាំំងយប់ !ក្រោយភរិយាមិនព្រមរស់នៅជាមួយគ្នាវិញ អន្ទិត ម៉ៅ ឡាយវីដេអូ រៀបរាប់បណ្តើរ យំបណ្តើរ ថា…(មានវីដេអូ) ពិតជាមិនដាច់ចិត្តមែន !ក្រោយរថយន្តអតីតប្រពន្ធបុកថ្មពុះចែកទ្រូងផ្លូវ ! លោកឌួង ឆាយ បង្ហោះសារថា… ផ្អើលគេផ្អើលឯង !អតីតប្រពន្ធរបស់អតីតឧកញ៉ាឌួង ឆាយ បើករថយន្តរ៉ូលរ៉យ បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយ……

គាំទ្រទេ !សិប្បកម្មមួយកន្លែងក្នុងស្រុក យកផលិតផលផ្លែដូងមកកែច្នៃជាវត្ថុប្រើប្រាស់បានច្រើនប្រភេទដូចជា…

  • Update Time : Thursday, July 22, 2021
  • 150 Time View

~

សិប្បកម្មមួយកន្លែង នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវមានគំនិតច្នៃប្រឌិត ដោយយកផលិតផល និងកាកសំណល់ពីផ្លែដូង មកកែច្នៃជា ផលិតផលនំចំណី ស្បែកជើង និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតទៅតាមតម្រូវការអ្នកប្រើប្រាស់។

~

~

ក្នុងគោលបំណងចូលរួមលើកកម្ពស់ផលិតផលផ្លែដូងខ្មែរ និងដោយសារផ្លែដូង ជាអត្តសញ្ញាណរបស់ខេត្តតាកែវផងនោះ សិប្បករមួយរូបសម្រេចបង្កើតមណ្ឌលសិប្បកម្មដូងតាកែវ ដើម្បីទាញយកផលប្រយោជន៍ពីទឹកដូង សាច់ដូង និងកាកសំណល់ពីផ្លែដូង

~

~

មានស្រកីដូង និងត្រឡោកដូង កែច្នៃមកជាផលិតផលចំណីអាហារ និងវត្ថុប្រើប្រាស់មួយចំនួនទៀតលក់ជូនអតិថិជន និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់។ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ ថា សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦

~

~

មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមគំនិតផ្តួច ផ្តើមរបស់លោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ។ លោកបន្តថា ដោយមើលឃើញអំពីគុណតម្លៃនៃផលិតផលផ្លែដូង

~

~

និងជាការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈការប្រមូលទិញផ្លែដូងទុំ និងឱកាសការងារសម្រាប់យុវជន យុវនារី សរុបប្រមាណជាង៤០នាក់ ជាពិសេសជនពិការ ឱ្យមានជីវភាពល្អប្រសើនោះ ទើបសិប្បកម្មលោក

~

~

ខិតខំរិះរកវិធីច្នៃផលិតផលពីផ្លែដូង រហូតសម្រេចបានជាសមិទ្ធផលជាច្រើនដូចជា សាច់ដូងផលិតជានំចំណី ប្រេងដូងជាសាប៊ូ ត្រឡោកដូង មកកែច្នៃធ្វើជាគ្រឿងប្រើប្រាស់ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងស្រកីដូង ផលិតមកជាស្បែកជើង

~

~

ទ្រនាប់ចាន ទ្រនាប់កែវ កម្រាលព្រំ និងវត្ថុជាច្រើនទៀតទៅតាមតម្រូវការរបស់អតិថិជន។លោកបន្តថា សមិទ្ធផល ដែលបានកែច្នៃពីធម្មជាតិនេះមិនមានផលប៉ះពាល់ដល់សុខភាព ហើយបានបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ

~

~

នៅក្នុងតំបន់ទៀតផង។ផ្លែដូងមួយមុខហ្នឹងយើងកែច្នៃ ទាំងអស់តែម្តង តាំងពីសាច់ដូងយើងយកទៅធ្វើជាស្ករគ្រាប់ដូង ធ្វើប្រេងដូង ធ្វើសាប៊ូនិងលលាដ៍ដូងយើងច្នៃទៅជាគ្រឿងអលង្ការ ឬបន្តោងសោ ហើយកាកដូងយើង

~

យកភាគរយនៃកាកដូង ទៅកិនជាម្សៅ ដើម្បីធ្វើនំនិងធ្វើមីដែរ ហើយក្រោយមកយើងមានសំបកដូងឬហៅថាស្រកីដូង ដែលយើងវ៉ៃវាបានពីរផ្នែក ផ្នែកទីមួយយើងអាចប្រើប្រាស់វាគឺយកទៅលាយជាមួយជីកសិកម្មវាមានគុណភាព

~

ល្អនិងមួយផ្នែកទៀតសសៃរបស់វាយើងយកទៅរៀបចំជាផ្ទាំង បន្ទាប់មកយើងយកផ្ទាំង ដែលបានរៀបចំហ្នឹងមកកាត់ដេរតាមវត្ថុប្រើប្រាស់ផ្សេងៗ ដែលយើងគិតថាអាចធ្វើអ្វីកើត កាត់ទៅជាស្បែកជើង កម្រាលជូតជើង កម្រាលចាន

~

ទ្រនាប់កែវ ឬកម្រាលព្រំផ្សេងនិយាយរួមទៅតាមតម្រូវការតែម្តង។សូមជម្រាបថា សិប្បកម្មដូងតាកែវ ត្រូវបានបង្កើតតាំងពីឆ្នាំ២០១៦មក ដែលផ្ដួចផ្ដើមដោយលោកអូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ

~

មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សិប្បកម្មនេះបានផ្តល់អត្ថប្រយោជន៍ច្រើនទាំងការបង្កើតឱកាសការងារក្នុងសហគមន៍ អាចរកប្រាក់កម្រៃបន្ថែមមួយកម្រិតទៀតជួយជីវភាព

~

~

ជាពិសេសការចូលរួមលើកកម្ពស់ផលិតផលខ្មែរជាដើម។បើសិនអតិថិជនមានបំណងចង់បានស្បែកជើង ឬគ្រឿងទ្រនាប់ផ្សេងៗកែច្នៃពីស្រកីដូងសូមទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 010 956 250៕ប្រភព៖ វិទ្យុជាតិកម្ពុជា

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com