1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
November 28, 2021, 5:38 pm
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

មានរឿងអី !ភ្ញាក់ផ្អើល តន់ ច័ន្ទសីម៉ា និងខេម ត្រូវផ្អាកមិនឲ្យឡើងច្រៀងលើឆាកតន្រ្តី ទាំងពាក់កណ្ដាលទី …

  • Update Time : Wednesday, February 17, 2021
  • 415 Time View

(ភ្នំពេញ)៖ ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់របស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា បានថ្លែងប្រាប់ឲ្យដឹងថា ពិតជារឿងបែបនោះមែន ពោលគឺនាងមិនបានឡើងច្រៀង ក្នុងកម្មវិធីនេះមែន ដោយសារតែជិតដល់ពេលនឹងឡើងច្រៀងទៅហើយ

អ្នកគ្រប់គ្រងរបស់នាង បានខលប្រាប់ថា មិនបាច់ឡើងច្រៀងទេ ហើយឲ្យផ្អាកត្រឹមហ្នឹងតែម្ដង។ សីម៉ា បន្ថែមថា តាមការពិតនាង និងតារាចម្រៀង ខេម ត្រូវច្រៀងចំនួន៥បទ រូបនាង២បទ ខេម២បទ និងឆ្លងឆ្លើយរួមគ្នា១បទ។

យ៉ាងណាមិញបញ្ហារំខានភ្លាមនេះ នាងមិនបានដឹងពីមូលហេតុឲ្យស៊ីជម្រៅនោះទេ ពោលគឺនៅលើថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ ពិភាក្សាគ្នាតែប៉ុណ្ណោះ។

តារាចម្រៀងពីរដួងប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ឲ្យដឹងថា ពួកគេទាំងពីរត្រូវបានថ្នាក់ដឹកនាំរបស់ខ្លួន ផ្អាកមិនឲ្យឡើងច្រៀង និងសម្ដែង ក្នុងកម្មវិធីប្រគំតន្រ្តីរបស់ក្រុមហ៊ុន Smart នៅផ្សារទំនើបអ៊ីអន២ ទាំងពាក់កណ្ដាលទី

កាលពីពេលថ្មីៗនេះ ដោយសារតែភាគីក្រុមហ៊ុនម្ខាងទៀត មិនបានគោរពតាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នា នាពេលកន្លងមក។ ជាការពិត កម្មវិធីប្រគំតន្រ្តីបានប្រព្រឹត្តិឡើងទៅហើយ ខណៈតារាទាំងពីរក៏បានត្រៀមបទចម្រៀងរួចរាល់ហើយដែរ ប៉ុន្តែស្រាប់តែត្រូវផ្អាកវិញភ្លាមៗ ធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំងគ្រប់ៗគ្នា។

តន់ ចន្ទសីម៉ា និយាយថា «ច៎ាបង…ថ្ងៃហ្នឹងខ្ញុំនិងបងខេម ជិតដល់ម៉ោងនឹងឡើងច្រៀងទៅហើយ និយាយរួម គឺនៅសល់តែជាង១០នាទីទៀតតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានទទួលទូរស័ព្ទពីអ្នកគ្រប់គ្រងរបស់ខ្ញុំឲ្យផ្អាកវិញ។ ខ្ញុំក៏មិនបានដឹងច្បាស់ពីមូលហេតុអ្វីដែរ

គ្រាន់តែដឹងថា ភាគីក្រុមហ៊ុនម្ខាងទៀត អាចមិនគោរពលើកិច្ចសន្យាត្រង់ចំណុចណាមួយ។ ម្យ៉ាងទៀតតារាចម្រៀង ក្នុងផលិតកម្ម Galaxy Navatra គឺគិតគូលើកិត្តិយសជាធំ ហើយតម្លៃខ្លួននៃតារាចម្រៀង ស្ថិតនៅគ្រាខាងក្រោយប៉ុណ្ណោះ…!»។

ដោយឡែកអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានទទួលស្គាល់ថា នៅថ្ងៃប្រគំតន្រ្តីនោះ ពិតជាមានរឿងផ្អាកមិនឲ្យតារាទាំងពីរខាងលើនេះច្រៀងមែន។ លោក យឹម តាស្រង់ មិនបាននិយាយលម្អិត ពីឫសគល់នៃបញ្ហាឡើយ លោកគ្រាន់តែបញ្ជាក់ថា

រឿងដែលកើតឡើង គឺដោយសារតែមានការភ័ន្តច្រឡំតិចតួចប៉ុណ្ណោះ ហើយលោកក៏មិនចង់ឲ្យមានរឿងវែងឆ្ងាយ ជាមួយគ្នាទៀតដែរ។ ទោះបីជាមានបាតុភាពបែបនេះកើតឡើងក្ដី ប៉ុន្តែពុំមានការប៉ះពាល់ដល់ការប្រគំតន្ត្រីទាំងមូលនោះទេ ពោលគឺកម្មវិធីបានប្រព្រឹត្តទៅដោយជោគជ័យ។ ងាកមកទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ

អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បញ្ជាក់ថា មកទល់ពេលនេះភាគីទាំងពីរ បានចរចាគ្នាសម្រុះសម្រួល និងនៅតែមានទំនាក់ទំនងល្អនឹងគ្នាដដែល ហើយរវាងក្រុមហ៊ុន Galaxy Navatra និងក្រុមហ៊ុន Smart នៅតែបន្តរួមការងារជាមួយគ្នា ជាដៃគូសហការដ៏ល្អដដែល ពុំមានអ្វីល្អក់កកនឹងគ្នាឡើយ៕

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com