1. admin@akstimes24.com : admin :
  2. tes@gmail.com : admin1 : admin1
  3. akstimes24@yahoo.com : akstimes24 :
December 2, 2021, 4:03 am
Title :
បានឃើញកូនកំលោះហើយ !ថ្ងៃនេះម៉ែរួយ លាភាពនៅលីវ ចូលរោងការហើយ… ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ត្រីដែលកម្បបានរឃើញ !អ្នកនេសាទ នៅឃុំ រកា​ខ្នុរ នេសាទបានត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម (មានវីដេអូ) ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប ពេលឃើញ ទេព បូព្រឹក្ស តែងខ្លួនក្នុងឈុតបុរាណខ្មែរបែបនេះ… ថ្ងៃកំណើតកូនប្រុសអាយុ​ ២ ឆ្នាំ ឱក សុគន្ធកញ្ញា និងគ្រួសាររៀបចំអោយកូនប្រុសយ៉ាងឡូយម៉ង (មានវីដេអូ) អីយ៉ា ពេជ្រ សូលីកា តែងខ្លួនមួយឈុតនេះ ថតជុំគ្រួសារ ក្នុងថ្ងៃខួបកំណើត ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ហ្វេនលាន់មាត់ថា… ពិតជាកូនល្អមែន !មានបានមិនភ្លេចអ្នកមានគុណ! សុខ លីន ទិញកាដូជូន ឪពុករំភើបដល់ស្រក់ទឹកភ្នែក(មានវីដេអូ) ពិតជាស្រស់ណាស់! ស្ងាត់ៗសង្សារនាយ ចឺម តែងមួយឈុតនេះ មើលទៅពិតជាសមណាស់… ទឹកដោះម្ដាយថ្លៃមែនប្អូន!​ ក្មេ ង ស្រីម្នាក់ លូ នចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័ យ ខ្លា ច ស្ទើរតែអស់ ជី វិត ដោយសារតែ…(មានវីដេអូ) ស្ទើរស្រក់ទឹកភ្នែកតាមហើយ !ប្ដីប្រពន្ធរៀបការរួមរស់នៅជាមួយគ្នា ១៣ឆ្នាំ យំឱបលាគ្នា ខណៈមកលែងលះតាមផ្លូវច្បាប់…

ទីបំផុត !ស្រី​ស្អាត​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ ក្រោយ​ធ្វើ​រឿង​មិន​គប្បី​ពេល Live ហ្វេ​ស​ប៊ុ​ក…

  • Update Time : Sunday, July 11, 2021
  • 233 Time View

~

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង អៀ ម៉េ​ង​លិ បាន​ចេញ​មុខ​សុំ​ទោស​ធា​សា​រណៈ បន្ទាប់​ពី​នាង​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​វាយប្រហារ​ទៅ​លើ​មហាជន​ដែល​បាន​រិះ-គ-ន់​មក​លើ​រូប​នាង​ចំពោះ​ការ​ស្លៀកពា-ក់-​សិ-ច-​ស៊ី​-បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​។ទំនងជា​សម្លេង​នៃ​ការ​រិះ-គ-ន់​ច្រើន​លើសលុប​លើស​កា​រស​សើរ និង​មានការ​ស្តីបន្ទោស​ច្រើន​ពី​មហាជន​នោះ

~

~

ទើប​បានជា​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​-សិ-ច​-ស៊ី-​រូប​នេះ​បានដឹង​កំហុស និង​បាន​ចេញ​សារ​សុំ​ទោស​ជា​សា​ធា​ណៈ​។អៀ ម៉េ​ង​លិ ហៅ​ម៉ី​ម៉ី បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​សូម​គោរព​ជម្រាបសួរ​ពុក​ម៉ែ បងប្អូន មាមីង​ទាំងអស់ ដែល​និយម​គាំទ្រ​រូប​នាង​ខ្ញុំ​ផ្ទាល់

~

~

ក្រោយ​ពី​បាន​ពិចារណា​សព្វ​ជ្រុងជ្រោយ​ជុំវិញ​បញ្ហា​មានការ​បញ្ចេញមតិ​មិន​សមរម្យ​មក​លើ​រូប​នាង​ខ្ញុំ​ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​នាង​ខ្ញុំ​មានការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ប្រតិកម្ម ក៏​ដូច​ជា​ពាក្យពេចន៍​លើស​ល​ល់ ដែល​នាង​ខ្ញុំ​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​មតិ​មិន​សមរម្យ​ទាំងនោះ​»​។

~

~

អៀ ម៉េ​ង​លិ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​បន្ត​ថា «​ដូច្នេះ​នាង​ខ្ញុំ សូម​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​កំហុស​ជ្រុលជ្រួស​ដោយ​អ​ចេតនា​លើ​ពាក្យ​សម្តី​របស់​នាង​ខ្ញុំ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ទាំងអស់​មេត្តា​ទទួលយក​ការ​សុំ​ទោស​ជា​សាធារណៈ​របស់​នាង​ខ្ញុំ​ដោយ​ក្តី​អនុគ្រោះ​»​។

~

~

គួរ​បញ្ជាក់​ថា តារា​សម្តែង​នាង អៀ ម៉េ​ង​លិ ហៅ ម៉ី​ម៉ី បាន​ទទួល​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ក្នុង​ពេល​ដែល​តារា​រូប​នេះ​បាន​ស្លៀកពាក់​យ៉ាង​-សិ-ច-​ស៊ី-​ស្ទើរ​-បញ្ចេញ​ដើ-មទ្រូ-ង-​កណ្តាលវា-ល​នៅ​ពេល​ដែល​នាង​បាន live លក់​បុរី​មួយ​។ រូបភាព​វី​ដេ​អូ​ខាងលើ​នេះ ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

~

និង​មាន​អ្នក​ចូល​ទស្សនា​រាប់​សិប​ម៉ឺន​នាក់ ខណៈ​ពេល​ការ​រិះគន់​ក៏​មាន​យ៉ាង​គគ្រឹក​គ​គ្រែង​ផង​ដែរ​។មហាជន​បាន​ធ្វើការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​តារា​រូប​នេះ ចំពោះ​ការ​ស្លៀកពាក់​ដ៏-​សិ-ច-​ស៊ី-​មិន​សម​ភ្នែក ហើយ​បើក​បង្ហាញ​ជា​សាធារណៈ ខណៈ​ពេល​មហាជន​ខ្លះ​បាន​រិះគន់​ថា ការ​ស្លៀកពាក់​នេះ​មិន​សាក

~

ស​មការ​ថត​ផ្សព្វផ្សាយ​លក់​បុរី​នោះ​ឡើយ​។ យ៉ាងណា បន្ទាប់​ពី​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​នោះ​មក វី​ដេ​អូ​របស់ អៀ ម៉េ​ង​លិ នេះ ត្រូវ​បាន​លុប​ចោល​វិញ ដើម្បី​បញ្ចៀស​ការ​បន្ថែម​នៃ​ការ​រិះគន់​។ជុំវិញ​បញ្ហា​ខាងលើ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​-សិ-ច-​ស៊ី​-នាង អៀ ម៉េ​ង​លិ ហៅ​ម៉ី​ម៉ី

~

~

បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ខ្ញុំ​មិន​ហាម​អោយ​និយាយ មិន​ហាម​អោយ​រិះគន់​ទេ ខ្ញុំ​ក៏​មិន​ចង់​ល្បី​ដែល តែ​ម្នាក់​ៗ​ដូច​ទ្រុង​ជ្រួលជ្រើម​ស៊ែរ​ជាន់​ខ្ញុំ​ដល់​ហើយ​និយាយ​មែន​»​។ នាង​ថា «​ខ្ញុំ​ស្លៀក​តាម​កាលៈទេសៈ​របស់ខ្ញុំ មិនមែន​គ្រប់ពេល-​សិ-ច​-ស៊ី-​រហូត​ទេ ហើយ​ស្រី​ៗ​មួយ​ចំនួន

~

​និយាយ​មក​ធ្វើ​ដូច​ខ្លួនឯង​នឹង​ឥត​ខ្ចោះ និយាយ​មក​មើលងាយ​ម៉​ង មើល​ខ្លួនឯង​ផង​មុន​នឹង​និយាយ​ខ្ញុំ ហើយ​បើ​អា​ប្រុស​ខ្លះ​វិញ និយាយ​មក​ដូច​ប្រពន្ធ​ខ្លួនឯង​ប្រុស ម៉ែ​ខ្លួនឯង​ប្រុស អា​គេ​ពាក់​សុភាព​អី មិន​ប្រកាច់​ស៊ែ​រហើយ​រិះគន់​ផង​» ។បន្ថែម​ពីលើ​អ្វី​ដែល​បាន​បង្ហោះ​ការ​ខាងលើ​នេះ អៀ ម៉េ​ង​លិ

~

បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​ការ​រិះគន់​ពី​មហាជន​នា​ពេល​នេះ គឺ​នាង​ហាក់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​នោះ​ឡើយ ខណៈ​ពេល​នាង​ចាត់​ទុក​ការ​រិះគន់​ខ្លះ គឺជា​ការ​ជាន់ពន្លិច​រូប​នាង​ទៅ​វិញ​»​។

~

~

~

~

~

~

~

~

~

Please Share This Post in Your Social Media

Leave a Reply

Your email address will not be published. Required fields are marked *

More News Of This Category
© All rights reserved © 2020 akstimes24.com